អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 17 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 237606 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9063358 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ប្រជុំគណៈកម្មការអន្តរក្រសួងបង្ក្រាបបទល្មើសភាពយន្ត និងវីដេអូក្នុងព្រះរាជាណាចក្រកម្ពុជា

ថ្ងៃ ព្រហស្បតិ៍ ទី ២២ ខែ ឧសភា ឆ្នាំ ២០១៤

កាលពី​រសៀល​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ វេលា​ម៉ោង១៤.៣០នាទី នៅ​បន្ទប់​ស្បែក​ធំ​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​បើក​អង្គប្រជុំ​គណៈកម្មការ​អន្តរក្រសួង​បង្ក្រាប​បទល្មើស​ភាពយន្ត និង​វីដេអូ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​អធិបតីភាព ឯកឧត្តម ឃឹម សារិទ្ធ ប្រធាន​គណៈកម្មការ​អន្តរក្រសួង​បង្ក្រាប​បទល្មើស​ភាពយន្ត និង​វីដេអូ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​រួមមាន ឯកឧត្តម លោកជំទាវ ជា​សមាជិក សមាជិការ គណៈកម្មការ​អន្តរក្រសួង​បង្ក្រាប​បទល្មើស​ភាពយន្ត​និង​វីដេអូ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សរុប​ចំនួន០៧នាក់ និង​បាន​ប្រជុំពិភាក្សា​ផ្តោត​សំខាន់​ទៅលើ​ការងារ​ទប់ស្កាត់​បទល្មើស​ភាពយន្ត​និង​វីដេអូ ការចុះ​បង្ក្រាប​ទីតាំង និង​កន្លែង​លក់ដូរ CD VCD ថតចម្លង​ខុសច្បាប់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

ព័ត៌មានផ្សេងៗ