សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 72 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 230866 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 238020 នាក់
ចំនួនអ្នកទស្សនា សរុប 9089472 នាក់
ថ្ងៃ ច័ន្ទ ទី ២៦ ខែ ឧសភា ឆ្នាំ ២០១៤
ក្នុងទេវកថា សត្វគ្រុឌ មានតួនាទីជាទីនាំងព្រះវិស្ណុ។ ដោយឡែកនៅក្នុងការបង្កើតស្នាដៃរបាំសហសម័យនេះតូអង្គសត្វគ្រុឌត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៣ ដោយ លោកស្រី ហ៊ុន ប៉ែន ក្រោមការទទួលឥទ្ធិពលពីសន្ធឹកស្គរខ្មែរដែលមានឈ្មោះថា “ប្រគុំស្គរវង់ធំ” មានស្គរខ្មែរចំនួនជាង ៧៨ ប្រភេទដែលបានបង្កើតឡើងដោយ ឯកឧត្តម ហ៊ុន សារិន នៅឆ្នាំ១៩៩៧។ នៅឆ្នាំ២០១០របាំនេះត្រូវបានតម្លើងទៅជារបាំរឿងដែលមានរយៈពេលមួយម៉ោង ១៥នាទី។ របាំរឿងនេៈសំដែងអំពីទំនាក់ទំនងអន្តរស្នេហារវាងមនុស្សជាមួយសត្វគ្រុឌ ដែលបានចោទបញ្ហា នូវរឿងរ៉ាវនៃការប្តូរផ្តាច់តស៊ូក្នុងការស្វែងរកអត្តសញ្ញាណ សហការ និងសេចក្តីសេ្នហា។ ការបដិសេធន៏មិនទទួលយកនៃភាពខុសគ្នារបស់មនុស្ស និងសត្វគ្រុឌ បានធ្វើអោយសត្វគ្រុឌមានការបារម្ភ លាយឡំដោយកំហិង ហើយដែលបញ្ហានេៈ បានធ្វើអោយនាងឈ្លាតឆ្ងាយពីគូរស្នេហ។ ភាពឯកោ ភាពបែកបាក់ផ្លូវចិត្ត និងក្តីអស់សង្ឈឹមបានធ្វើអោយសត្វគ្រុឌ ចាប់ផ្តើមស្វែងរកអត្តសញ្ញាណខ្លួនឯង។ រឿងនេះបង្ហាញពីទស្សនៈនៃ ភាពស្រដៀងគ្នា ប្រពៃណីនិងទំនៀមទំលាប់ និងរបៀបរស់នៅ នាំអោយមនុស្សជួបជុំគ្នា ក៏ប៉ុន្តែពេលខ្លះពួកយើងមិនទទួលយក អ្នកដ៏ទៃដោយសារការបារម្ភ និងភាពភ័យខ្លាចដោយសារភាពខុសគ្នា។
ការចុះ "ល្បែងទាញព្រ័ត្រ" ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី ដោយគណៈកម្មការអន្តររដ្ឋាភិបាលនៃអង្គការយូណេស្កូ>>>>>
ប្រធានបទទី១០ “សារៈសំខាន់នៃសិល្បៈកំណាព្យខ្មែរក្នុងការនិពន្ធរឿងល្ខោននាដកម្ម” ដោយ ឯកឧត្តម ជ័យ ចាប រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង>>>>>
ប្រធានបទទី១២“អំពីសិល្បៈរបាំខ្មែរ បុរាណ ប្រពៃណី និងប្រជាប្រិយ” ដោយ ឯកឧត្តម ព្រឿង ឈៀង ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងការបង្ហាញស្នាដៃសិល្បៈរបាំគំរូ>>>>>