អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 34 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 237606 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9063335 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ប្រជុំឆ្លងអនុក្រឹត្យស្តីពី ការបង្កើតអង្គភាពគ្រប់គ្រងសិទ្ធិរួម

ថ្ងៃ ច័ន្ទ ទី ២៦ ខែ ឧសភា ឆ្នាំ ២០១៤

កាលពី​ព្រឹក​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ វេលា​ម៉ោង០៨.៣០នាទី នៅ​បន្ទប់​អប្សរា​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​បើក​អង្គប្រជុំ​ឆ្លង​អនុក្រឹត្យ​ស្តីពី “ការបង្កើត​អង្គភាព​គ្រប់គ្រង​សិទ្ធិ​រួម ក្រោម​អធិបតីភាព ឯកឧត្តម សោម សុគន្ធ ប្រធាន​អង្គប្រជុំ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។

អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​រួមមាន ឯកឧត្តម លោក លោកស្រី ជា​តំណាង​ក្រុមអ្នកច្បាប់​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន លោក​ប្រធាន​អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​សិទ្ធិ​អ្នកនិពន្ធ​និង​សិទ្ធិ​ប្រហាក់ប្រហែល ប្រធាន​នាយកដ្ឋាន​នីតិកម្ម​នៃ​ក្រសួង​វប្បធម៌​និង​វិ​ចិ​ត្រិ​សល្បៈ សរុប​ចំនួន១១នាក់ និង​បាន​ប្រជុំពិភាក្សា​ផ្តោត​សំខាន់​ទៅលើ​ការងារ​ស្តីពី​លាភការ​ដល់​អ្នកនិពន្ធ អ្នក​សម្តែង ផលិតករ​ហ្វូ​ណូ​ក្រាម ផលិតករ​ភាពយន្ត​វីដេអូ ក្នុងនោះ​ក៏មាន​អង្គភាព​គ្រប់គ្រង​សិទ្ធិ​រួម​លើ​សិទ្ធិ​ផ្សាយ​តាម​វិទ្យុ ទូរទស្សន៍ ទូរ​ទស្ស​ខ្សែកាប ដែល​ពាក់ព័ន្ធ​ជាមួយ​ក្រសួង​ព័ត៌មាន៕

ព័ត៌មានផ្សេងៗ