សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 18 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 237606 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់
ចំនួនអ្នកទស្សនា សរុប 9063349 នាក់
ថ្ងៃ ច័ន្ទ ទី ២៦ ខែ ឧសភា ឆ្នាំ ២០១៤
កាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ វេលាម៉ោង១៥.០០នាទី នៅបន្ទប់អប្សរានៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានបើកកិច្ចប្រជុំស្តីពី “សេចក្តីព្រាងអត្ថបទគោលនៃការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ” ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា ប្រធានអង្គប្រជុំ និងជារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះរួមមាន ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកបេតិកភណ្ឌវប្បធម៌ លោកអគ្គនាយករងបេតិកភណ្ឌវប្បធម៌ អគ្គនាយករងរដ្ឋបាលនិងហិរញ្ញវត្ថុ ប្រធាន អនុប្រធាននាយកដ្ឋានសារមន្ទីរ នាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិសាស្ត្រ នាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ នាយកដ្ឋាននីតិកម្ម និងលោកប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកណ្តាលសរុបចំនួន១៦នាក់ និងបានប្រជុំពិភាក្សាលើសេចក្តីព្រាងអត្ថបទគោលនៃការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍរមណីដ្ឋានភ្នំព្រះរាជទ្រព្យ ក្រោមរបៀបវារៈចំនួន៤រួមមាន៖ ១-ការកំណត់ភារកិច្ចទទួលខុសត្រូវរបស់ស្ថាប័ន ២-ការបង្កើតគណៈកម្មការអន្តរក្រសួងគ្រប់គ្រងរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ ៣-ការគ្រប់គ្រងចំណូល-ចំណាយ និងការបែងចែកថវិកា និង ៤-ភារកិច្ចទទួលខុសត្រូវរបស់អង្គភាពនីមួយ៕
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>