សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 19 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 259697 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 266523 នាក់
ចំនួនអ្នកទស្សនា សរុប 9682022 នាក់
ថ្ងៃ ច័ន្ទ ទី ២៦ ខែ ឧសភា ឆ្នាំ ២០១៤
កាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ វេលាម៉ោង១៥.០០នាទី នៅបន្ទប់ព្រះវិហារនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានបើកអង្គប្រជុំ “ត្រួតពិនិត្យរបាយការណ៍បេឡាស្រង្គ្រោះមន្ត្រីរាជការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ” ក្រោមអធិបតីភាព ឯកឧត្តម ចំរើន វ៉ាន់ថា ប្រធានអង្គប្រជុំ និងជាអគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
អញ្ជើញចូលរួមក្នុងអង្គប្រជុំនោះរួមមាន លោក លោកស្រី អគ្គនាយករង ប្រធានអនុប្រធាននាយកដ្ឋាន ប្រធានអនុប្រធានមន្ទីររាជធានី-ខេត្ត គ្រប់អង្គភាពចំណុះឲ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សរុបចំនួន៤៣នាក់ និងបានប្រជុំពិភាក្សាផ្តោតសំខាន់ទៅលើបេឡាសង្គ្រោះមន្ត្រីរាជការ របាយការណ៍ចំណូល-ចំណាយ និងបញ្ហាប្រឈមផ្សេងៗដែលកើតមាន៕
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>