អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 20 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 237606 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9063370 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ប្រជុំពិភាក្សាលើគម្រោងសាងសង់សាលាមធ្យមវិចិត្រសិល្បៈ ភូមិភាគពាយ័ព្យ ខេត្តបាត់ដំបង និងភូមិភាគឧត្តរ ខេត្តសៀមរាប

ថ្ងៃ សុក្រ ទី ៣០ ខែ ឧសភា ឆ្នាំ ២០១៤

កាលពី​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ វេលា​ម៉ោង០៨.៣០នាទី​ព្រឹក នៅ​បន្ទប់​ស្បែក​ធំ​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​បើក​កិច្ចប្រជុំ​ស្តីពី “គម្រោង​សាងសង់​អគារ​សាលា​មធ្យម​   វិ​ចិ​ត្រិ​សល្បៈ​ភូមិភាគ​ឧ​ត្ត​រ (ខេត្តសៀមរាប) និង ភូមិភាគ​ពាយ័ព្យ (ខេត្តបាត់ដំបង)” ក្រោម​អធិបតីភាព លោក ឡាយ សំ​អូន ប្រធាន​អង្គប្រជុំ​និង​ជា​អគ្គនាយករង​រដ្ឋបាល​និង​ហិរញ្ញវត្ថុ តំណាង​ឯកឧត្តម ស្រី សួន អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។

អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​រួមមាន ឯកឧត្តម​អគ្គនាយករង​រដ្ឋបាល​និង​ហិរញ្ញវត្ថុ អគ្គនា យករង​បច្ចេកទេស​វប្បធម៌ លោក​សាកលវិទ្យាធិការ​រង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ប្រធាន​នាយកដ្ឋាន​សម្ភារៈ​និង​បរិក្ខារ អនុប្រធាននាយកដ្ឋាន​គណនេយ្យ​និង​ហិរញ្ញវត្ថុ នាយករង​សាលា​មធ្យម​វិចិត្រសិល្បៈ​សរុប​ចំនួន០៧នាក់ និង​បាន​ប្រជុំពិភាក្សា​លើ​គម្រោង “សាងសង់​អគារ​សាលា​មធ្យម​វិ​ចិ​ត្រិ​សល្បៈ​ភូមិភាគ​ឧ​ត្ត​រ (ខេត្តសៀមរាប) និង ភូមិភាគ​ពាយ័ព្យ (ខេត្តបាត់ដំបង)  ក្រោម​របៀបវារៈ​ចំនួន៣រួមមាន៖ ១-ការប្រមូល​ទិន្នន័យ​ស្តីពី​កិច្ចដំណើរការ​សាងសង់​សាលា​ភូមិភាគ​ទាំងពី​ខេត្ត​ខាងលើ ២-កម្មវិធី​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង​និង​ពិនិត្យ​ពី​សក្តានុពល​សម្រាប់​បង្កើត​សាលា​ឲ្យ​មានដំណើរ​ការ និង៣-បញ្ហាផ្សេង៕

ព័ត៌មានផ្សេងៗ