អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 14 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 237606 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9063379 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ប្រជុំពិភាក្សាការងារលើគម្រោងចំណាយក្នុងការរៀបចំសម្តែងសិល្បៈទស្សនីយភាពជូនភ្ញៀវ

ថ្ងៃ សុក្រ ទី ៣០ ខែ ឧសភា ឆ្នាំ ២០១៤

កាលពី​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ វេលា​ម៉ោង០៨.៣០នាទី​ព្រឹក នៅ​បន្ទប់​អ​ប្សា​រា​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​បើក​កិច្ចប្រជុំ “ពិភាក្សា​ការងារ​លើ​គម្រោង​ចំណាយ​ក្នុង​ការរៀបចំ​សម្តែង​សិល្បៈ​ទស្សនីយភាព​ជូន​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ រៀងរាល់​ចុង​សប្តាហ៍​នៅ​សាលសន្និសីទ​ចតុម្មុខ ក្រោម​អធិបតីភាព ឯកឧត្តម សំរាំង កំសាន្ត ប្រធាន​អង្គប្រជុំ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។

អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​រួមមាន លោកជំទាវ​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ ឯកឧត្តម​អគ្គនាយក​បេតិកភណ្ឌ​វប្បធម៌ លោក លោកស្រី អគ្គនាយករង​បេតិកភណ្ឌ​វប្បធម៌ នាយករង​សាលា​មធ្យម​វិចិត្រសិល្បៈ ប្រធាន អនុប្រធាននាយកដ្ឋាន​សិល្ប​ទស្សនីយភាព សរុប​ចំនួន១០នាក់ និង​បាន​ប្រជុំ “ពិភាក្សា​ការងារ​លើ​គម្រោង​ចំណាយ​ក្នុង​ការរៀបចំ​សម្តែង​សិល្បៈ​ទស្សនីយភាព​ជូន​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ រៀងរាល់​ចុង​សប្តាហ៍​នៅ​សាលសន្និសីទ​ចតុម្មុខ ក្នុង​គោលបំណង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ជាតិ​តាមរយៈ​ទេសចរណ៍វប្បធម៌ ដោយមាន​ការចូលរួម​សហការ​ពី​ក្រសួងទេសចរណ៍​ផងដែរ៕

ព័ត៌មានផ្សេងៗ