អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 22 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 237606 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9063372 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

កម្មវិធីកិនកម្ទេច ស៊ីឌី វីស៊ីឌី ថតចម្លងខុសច្បាប់

ថ្ងៃ ច័ន្ទ ទី ០២ ខែ មិថុនា ឆ្នាំ ២០១៤

                            

កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ វេលាម៉ោង១៥.៣០នាទីរសៀល នៅទីលានខាងមុខអាគារ “ក” នៃទីស្តីការក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ មានរៀបចំពិធី “កិនកម្ទេច ស៊ីឌី វីស៊ីឌី​ ថតចម្លងខុសច្បាប់” ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

អញ្ជើញចូលរួមក្នុងពិធីនោះរួមមាន ឯកឧត្តម លោកជំទាវ សមាជិកគណៈកម្មការអន្តរក្រសួងបង្ក្រាបបទល្មើសភាពយន្ត​និងវីដេអូ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងកិច្ចការនារី ក្រសួង វប្បធម៌និងវិចិត្រសិល្បៈ ក្រសួងយុត្តិធម៌ ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន និង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាននៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សរុបប្រហែលចំនួន៧០នាក់។

ក្នុងឱកាសនោះដែល លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានមានប្រសាសន៍សង្កត់ធ្ងន់ ដោយអនុលោមតាម អនុក្រឹត្យ លេខ៦៣ អនក្រ.បក ស្តីពីការគ្រប់គ្រង ត្រួតពិនិត្យសិល្បៈភាពយន្ត និងវីដេអូ ដោយមានកិច្ចសហការជាមួយ ឯកឧត្តម ប៉ាល់ ច័ន្ទដារ៉ា មេធាវីរាជរដ្ឋាភិបាល ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី-ខេត្ត និងដោយមានការគាំទ្រពី ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ក្នុងឆ្នាំ២០១៣ កន្លងមកនេះ គណៈកម្មការអន្តរក្រសួង បង្ក្រាបបទល្មើសភាពយន្ត និងវីដេអូ រួមជាមួយមន្ត្រីនគរបាលនាយកដ្ឋាន សន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ បានចុះប្រតិបត្តិការត្រួតពិនិត្យ ឆែកឆេរទីតាំងធ្វើអាជីវកម្មថតចម្លង ស៊ីឌី វីស៊ីឌី ឌីវីឌី ខុសច្បាប់ នៅតាមបណ្តាខេត្ត-រាជធានី ទូទាំងប្រទេស ចំនួន ៤៩លើក លើទីតាំង ចំនួន ១៦១កន្លែង ដកហូតបាន ស៊ីឌី វីស៊ីឌី ឌីវីឌី ថតចម្លងខុសច្បាប់សរុបទាំងអស់ ចំនួន ៣៧៩,៦៦៤បន្ទះ ក្នុងនោះមានវីស៊ីឌីអាសអាភាស ចំនួន ២,៤០១បន្ទះ ព្រមទាំងវត្ថុតាងមួយចំនួនទៀតមានដូចជាៈ ទូម៉ាស៊ីនថតចម្លង១១គ្រឿង កុំព្យូទ័រ០៤គ្រឿង ក្របរូបភាព៣៧កេស ដែលគណៈ កម្មការនឹងធ្វើការកម្ទេចជាលើកទី៥ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ នេះ៕

ព័ត៌មានផ្សេងៗ