អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 23 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 237606 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9063378 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ប្រជុំ "បូកសរុបលទ្ធផលការងារវប្បធម៌ និងវិចិត្រសិល្បៈ ឆមាសទី១"

ថ្ងៃ អង្គារ ទី ០៣ ខែ មិថុនា ឆ្នាំ ២០១៤

កាលពី​ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤ វេលា​ម៉ោង០៨.០០នាទី​ព្រឹក នៅ​សាល​អង្គរវត្ត​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​បើក​កិច្ចប្រជុំ “បូកសរុប​លទ្ធផល​ការងារ​វប្បធម៌​និង​វិចិត្រសិល្បៈ ឆមាស​ទី១ ក្រោម​អធិបតីភាព លោកជំទាវ ភឿង ស​កុ​ណា ប្រធាន​អង្គប្រជុំ​និង​ជា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។

អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​រួមមាន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក សាកលវិទ្យាធិការ លោក លោកស្រី ប្រធាន នាយក​សាលា​គ្រប់​អង្គភាព​ចំណុះ​ឲ្យ​ក្រសួង​វប្បធម៌​និង​វិ​ចិ​ត្រិ​សល្បៈ សរុប​ចំនួន៥៣នាក់ និង​បានធ្វើ​សេចក្តីរាយការណ៍​ស្តីពី “សកម្មភាព​ការងារ ឆមាស​ទី១ រយៈពេល៥នាទី​ក្នុង​មួយអង្គ​ភាព លើ៤ចំណុច​រួមមាន៖ -សកម្មភាព​ការងារ​និង​ផែនការ, -ទិសដៅ​ការងារ,-ការងារ​ប្រឈម -សំណូមពរ និង​មានការ​ចូលរួម​ផ្តល់​អនុសាសន៍​ពី​គណៈអធិបតី​ភាព​ផងដែរ៕

ព័ត៌មានផ្សេងៗ