សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 21 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 259695 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 266523 នាក់
ចំនួនអ្នកទស្សនា សរុប 9682020 នាក់
ថ្ងៃ ព្រហស្បតិ៍ ទី ០៥ ខែ មិថុនា ឆ្នាំ ២០១៤
កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៤ វេលាម៉ោង០៨.៣០នាទីព្រឹក នៅបន្ទប់ព្រះវិហារនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានបើកកិច្ចប្រជុំ “លេខាធិការដ្ឋានអចិន្ត្រៃយ៍ និង អនុគណៈកម្មការបច្ចេកទេសរៀបចំមហោស្រពចម្រៀងខ្មែរជាសាកល លើកទី៣ ឆ្នាំ២០១៤” ក្រោមអធិបតីភាព ឯកឧត្តម ឃឹម សារិទ្ធ ប្រធានអង្គប្រជុំនិងជារដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកលេខាធិការដ្ឋានអចិន្ត្រៃយ៍ សមាជិកអនុគណៈកម្មការបច្ចេកទេសគណៈមេប្រយោគនិងក្រុមការងារ និងសមាជិកអនុគណៈកម្មការសម្របសម្រួលនិងផ្សព្វផ្សាយបន្តផ្ទាល់សម្រាប់ព្រឹត្តិការណ៍មហោស្រពរបស់គណៈកម្មការអន្តរក្រសួងសរុបចំនួន២២នាក់ និងបានប្រជុំពិភាក្សាឆ្លងលើកម្មវិធីបណ្តោះអាសន្នមហោស្រពប្រឡងសិល្បៈកំណាព្យ និងចម្រៀងខ្មែរជាសាកល លើកទី៣ ឆ្នាំ២០១៤ និងពិនិត្យការងារមួយចំនួនដែលបានសម្រេចកន្លងមក៕
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>