សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 23 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 237606 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់
ចំនួនអ្នកទស្សនា សរុប 9063717 នាក់
ថ្ងៃ ពុធ ទី ២៤ ខែ មេសា ឆ្នាំ ២០១៣
នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣ បានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពី វប្បធម៌ និង ការអភិវឌ្ឍ ដោយផ្តោតលើ "សំណុំសូចនាករវប្បធម៌ដើម្បីការអភិវឌ្ឍ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ឹម ឆែម រដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកជំទាវ Anne Lemaistre តំណាងការិយាល័យយូណេស្កូប្រចាំកម្ពុជា ក្រោមជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលអេស៉្បាញ និងសហភាពអ៊ឺរ៉ុប តាមរយៈអង្គការយូណេស្កូ។ សំណុំសូចនាករវប្បធម៌ដើម្បីការអភិវឌ្ឍនេះគឺជាបណ្តុំនៃសូចនាករដែលមាននៅក្នុងផ្នែកផ្សេងៗទៀត ហើយជួយឲ្យយើងយល់កាន់តែច្បាស់នូវមាគ៌ានិងគោលដៅនៃការអភិវឌ្ឍ។ ជាមួយគ្នានេះការបង្ហាញអំពីសំណុំសូចនាករវប្បធម៌ដើម្បីការអភិវឌ្ឍនៅកម្ពុជាដោយផ្តោតលើផ្នែកធំៗដូចជា សេដ្ឋកិច្ច, អភិបាលកិច្ច, ការអប់រំ, ការចូលរួមក្នុងសង្គម, ការផ្សព្វផ្សាយ និងសមភាពបុរសនិងស្រ្តីនេះ បង្ហាញឲ្យយើងឃើញនូវការលំបាកនានា ដូចជា ការលើកតម្កើងវិស័យសិល្បៈ, ភាពផ្សេងៗគ្នានៃវប្បធម៌ និងការឆ្នៃប្រឌិតខាងសិល្បៈក្នុងវិស័យអប់រំជាដើម។ ហេតុនេះយើងអាចនិយាយបានថា សំណុំសូចនាករវប្បធម៌ដើម្បីអភិវឌ្ឍនេះជាឧបករណ៍វិភាគក្នុងការជួយផ្តល់ទិន្នន័យមានប្រយោជន៍សម្រាប់ដៃគូរអភិវឌ្ឍនានាតាមរយៈវិស័យវប្បធម៌ដែរ។
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>