អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 17 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 237606 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9063351 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ប្រជុំ ពិភាក្សាលើសេចក្តីព្រាងប្រកាសស្តីពីការ គ្រប់គ្រងសំណង់អាណានិគម

ថ្ងៃ សុក្រ ទី ០៦ ខែ មិថុនា ឆ្នាំ ២០១៤

   

កាលពី​ព្រឹក​ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៤ វេលា​ម៉ោង០៨.៣០នាទី នៅ​បន្ទប់​អប្សរា​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​បើក​អង្គប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ប្រកាស​ស្តីពី “ការគ្រប់គ្រង​សំណង់​អាណានិគម ក្រោម​អធិបតីភាព ឯកឧត្តម ថៃ នរៈ​សត្យា ប្រធាន​អង្គប្រជុំ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។

អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​រួមមាន ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន សរុប​ចំនួន១២នាក់ និង​បាន​ប្រជុំពិភាក្សា​លើ​សេចក្តីព្រាង​ប្រកាស​ស្តីពី​ការគ្រប់គ្រង​សំណង់​អាណានិគម ក្នុង​គោលបំណង​ថែរក្សា ការពារ និង​លើក​តម្លៃ​បេតិកភណ្ឌ​វប្បធម៌​ជាតិ សំដៅលើ​សំណង់​ទាំងឡាយ​ដែល​អាណានិគមនិយម​បារាំង​បាន​សាងសង់ និង​ប្រើប្រាស់​ក្នុងអំឡុង​ពេលដែល​ព្រះរាជាណាចក្រ​កម្ពុជា​ស្ថិតក្រោម​អាណាព្យាបាល​របស់​ប្រទេស​បារាំង៕

 

ព័ត៌មានផ្សេងៗ