អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 33 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 237606 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9063334 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ប្រជុំ អន្តរស្ថាប័នអំពីសន្និសីទសាកលលោក ស្តីពីទេសចរណ៍ និងវប្បធម៌

ថ្ងៃ ពុធ ទី ១១ ខែ មិថុនា ឆ្នាំ ២០១៤

    

 

កាលពី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ វេលា​ម៉ោង០៨:៣០នាទី​ព្រឹក នៅ​បន្ទប់​ព្រះវិហារ​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​បើក​កិច្ចប្រជុំ​អន្តរ​ស្ថាប័ន​អំពី​សន្និសីទ​សាកលលោក​ស្តីពី “ទេសចរណ៍​និង​វប្បធម៌ ក្រោម​អធិបតីភាព លោកជំទាវ ភឿង ស​កុ​ណា ប្រធាន​អង្គប្រជុំ និង​ជា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។

អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​រួមមាន ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ លោក លោកស្រី​ប្រធាន​អង្គការ UNESCO ប្រចាំ​នៅ​កម្ពុជា ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និង លោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង ក្រសួងទេសចរណ៍ សរុប​ចំនួន៣០នាក់ និង​បាន​ប្រជុំពិភាក្សា​លើ​ការងារ​រៀបចំ​សន្និសីទ​សាកលលោក​ស្តីពី “ទេសចរណ៍​និង​វប្បធម៌ ដោយសារតែ​វិស័យ​ទេសចរណ៍​មានការ​រីកចម្រើន​យ៉ាង​លឿន​ក្នុង​ទសវត្ស​កន្លងមក និង​បាន​ប្រែក្លាយជា​វិស័យ​នាំមុខ​មួយ​ដ៏​សំខាន់ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ក្នុង​ពិភពលោក ដែល​អង្គការ​ទេសចរ​ណ៍​ពិភពលោក បានកំណត់​ចេញ​នូវ​គោលដៅ​ទូលំទូលាយ​ពីរ ពាក់ព័ន្ធ​នឹង​ទេសចរណ៍វប្បធម៌៖ ១- ធានា​នូវ​ការអភិវឌ្ឍ​ទេសចរណ៍វប្បធម៌​ប្រកបដោយ​ការទទួលខុសត្រូវ និង​ប្រកបដោយ​និរន្តរភាព ព្រមទាំង​ជួយ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​ការពង្រឹង​សុខមាលភាព​សង្គម ២- ធានាថា វិស័យ​ទេសចរណ៍​បាន​ជួយ​ដល់​ភាពសំបូររុងរឿង និង​ការការពារ​អត្តសញ្ញាណ​វប្បធម៌​នៃ​គោលដៅ​ទេសចរណ៍ ដោយ​ជម្រុញ​ផ្លាស់ប្តូរ​វប្បធម៌​រវាង​ទេសចរ និង​ប្រជាពលរដ្ឋ ព្រមទាំង​ជម្រុញ​ផ្សព្វផ្សាយ និង​ការការពារ​បេតិកភណ្ឌ​វប្បធម៌៕

ព័ត៌មានផ្សេងៗ