សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 18 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 237606 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់
ចំនួនអ្នកទស្សនា សរុប 9063354 នាក់
ថ្ងៃ ពុធ ទី ១១ ខែ មិថុនា ឆ្នាំ ២០១៤
កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ វេលាម៉ោង១៥.០០នាទីរសៀល នៅបន្ទប់ទទួលភ្ញៀវរដ្ឋ មន្ត្រីនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា បានអនុញ្ញាតជូន លោក HONG PANHARITH Chairman, Mr. FABRICE BRECHET Representative Discovery និង លោក ENG CHENG Executive Director នៃក្រុមហ៊ុន HONG YANG CORPORATION ចូលជួប សម្តែងការគួរសម និងពិភាក្សាផ្តល់យោបល់ទៅលើការបំពាក់ឧបករណ៍មគ្គទេសក៍សោតទស្សន៍ Audio Guide នៅសារមន្ទីរជាតិ ដើម្បីផ្តល់សេវាកម្មផ្នែកទេសចរណ៍ឲ្យមានលក្ខណៈប្រសើរជាងមុន ដូចបណ្តាប្រទេសជឿនលឿនមួយចំនួនលើពិភពលោក ដែលឧបករណ៍នេះមានលក្ខណៈជួយសម្រួល ដល់មគ្គទេសក៍ទេសចរ និងភ្ញៀវទេសចរមានភាពងាយស្រួលក្នុងការស្តាំ និងប្រាស្រ័យទាក់ទងគ្នា នៅពេលទស្សនាពិព័ណ៌ ពិសេសគឺផ្តល់ឲ្យមគ្គទេសក៍ទេសចរងាយស្រួលក្នុងការពន្យល់ភ្ញៀវទេសចរ ដោយមិនចាំបាច់បញ្ចេញសម្លេងបំពងខ្លាំង ដែលជាការរំខានដល់ភ្ញៀវទេសចរណ៍ក្រុមផ្សេងៗទៀត។
លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្តែងការស្វាគមន៍ចំពោះគោល បំណងដ៏ល្អនេះ និងបានជម្រាបជូន លោក ENG CHENG Executive Director ក្រុមហ៊ុន HONG YANG CORPORATION ផងដែលថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងពិចារណានៅពេលក្រោយ ចំពោះការបំពាក់នូវឧបករណ៍ខាងលើ៕
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>