អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 25 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 385363 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9063117 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ប្រជុំ ពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រង ការផលិត និងការធ្វើអាជីវកម្ម ស្នាដៃសិល្បទស្សនីយភាព

ថ្ងៃ ព្រហស្បតិ៍ ទី ១២ ខែ មិថុនា ឆ្នាំ ២០១៤

   

កាល​ពី​ថ្ងៃ​ទី​១១​ខែ​មិថុនា ឆ្នាំ​២០១៤ វេ​លា​ម៉ោង​០៨:៣០​នា​ទី​ព្រឹក នៅ​បន្ទប់​អ​ប្សរា​នៃ​ទី​ស្តី​ការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ មាន​បើក​កិច្ច​ប្រជុំ​ពិ​ភា​ក្សា​លើ​សេច​ក្តី​ព្រាង​អនុ​ក្រឹត្យ​ស្តី​ពី​ “ការគ្រប់គ្រង ការ​ផ​លិត និង ការ​ធ្វើ​អា​ជី​វ​កម្ម​ស្នា​ដៃ​សិល្ប​ទស្ស​នីយ​ភាព​” ក្រោម​អ​ធិ​ប​តី​ភាព ឯកឧត្តម គង់ កន្តារ៉ា ប្រ​ធាន​អង្គ​ប្រជុំ និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។

អញ្ជើញ​ចូល​រួម​ក្នុង​កិច្ចប្រ​ជុំ​នោះ​រួមមាន ឯក​ឧត្តម អគ្គ​នាយក​បេតិកភណ្ឌ​វប្បធម៌ លោក លោក​ស្រី អគ្គ​នា​យ​ករង​បេតិកភណ្ឌ​វប្បធម៌ ប្រធាន អនុប្រធាន​នាយក​ដ្ឋាន​សិល្ប​ទស្សនីយ​ភាព នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង នាយក​ដ្ឋាន​នី​តិ​កម្ម និង​នាយកដ្ឋាន​រដ្ឋបាល​ទូទៅ​សរុប​ចំនួន​១០នាក់ និង​បាន​ប្រជុំ​ពិភាក្សា​លើ​សេច​ក្តី​ព្រាង​អនុក្រឹត្យ​ខាង​លើ ក្នុង​គោល​ដៅ​កំណត់​ការ​គ្រប់​គ្រង​ការ​ផលិត និង​ការ​ធ្វើ​អាជីវកម្មស្នា​ដៃសិល្ប​​ទស្សនីយភាព​គ្រប់​ទម្រង់ ក្នុង​គោល​បំណង​ដើម្បី​ឲ្យ​សិល្បករ ផលិតករ​ និង​អាជីវករ​យកចិត្ត​ទុក​ដាក់​លើ​ការ​អភិរក្ស​និង​ការអភិវឌ្ឍ​សិល្បៈ​វប្បធម៌ជាតិ គោរព​ក្រម​សីលធម៌​វិជ្ជាជីវៈ និង​សុជីវធម៌​សង្គម៕

ព័ត៌មានផ្សេងៗ