អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 10 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 385325 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9063079 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​រវាង​រដ្ឋាភិបាលកម្ពុជា​ និងព្រះចៅស៊ុល​តង់នៃ​រាជរដ្ឋាភិបាល​ប្រុយណេដារូសាឡឹម

ថ្ងៃ ច័ន្ទ ទី ១៦ ខែ មិថុនា ឆ្នាំ ២០១៤

 

កាលពី​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤ វេលា​ម៉ោង០៩.០០នាទី​ព្រឹក នៅ​បន្ទប់​ព្រះវិហារ​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​រដ្ឋាភិបាល​កម្ពុ​ជា និង ព្រះ​ចៅ​ស៊ុ​លត​ង់​នៃ​រាជរដ្ឋាភិបាល​ប្រុយ​ណេ​ដា​រូ​សា​ឡឹម​ស្តីពី “កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌​និង​វិចិត្រសិល្បៈ ក្រោម​អធិបតីភាព ឯកឧត្តម សំរាំង កំសាន្ត ប្រធាន​អង្គប្រជុំ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។

អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​រួមមាន លោក លោកស្រី អគ្គនាយករង​បេតិកភណ្ឌ​វប្បធម៌ ប្រធាន អនុប្រធាននាយកដ្ឋាន​សៀវភៅ​និង​ការអាន នាយកដ្ឋាន​នីតិកម្ម នាយកដ្ឋាន​សារមន្ទីរ និង​មន្ត្រី​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​វប្បធម៌​អន្តរជាតិ​សរុប​ចំនួន១០នាក់ និង​បាន​ប្រជុំពិភាក្សា​លើ លើ​សេចក្តីព្រាង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​រដ្ឋាភិបាល​កម្ពុ​ជា និង ព្រះ​ចៅ​ស៊ុ​លត​ង់​នៃ​រាជរដ្ឋាភិបាល​ប្រុយ​ណេ​ដា​រូ​សា​ឡឹម​ស្តីពី “កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌​និង​វិចិត្រសិល្បៈដែលមាន​រាជរដ្ឋាភិបាល​កម្ពុជា តំណាង​ដោយ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ព្រះ​ចៅ​ស៊ុ​ល​តង់​នៃ​រដ្ឋាភិបាល​ប្រុយ​ណេ​ដា​រូ​សា​ឡឹម តំណាង​ដោយ​ក្រសួង​វប្បធម៌ យុវជន​និង​កីឡា ក្នុង​គោលបំណង​ពង្រីក​ការអភិវឌ្ឍ និង​ពង្រឹង​ទំនាក់ទំនង​លើ​វិស័យ​វប្បធម៌​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ៕

ព័ត៌មានផ្សេងៗ