សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 21 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 385317 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់
ចំនួនអ្នកទស្សនា សរុប 9063071 នាក់
ថ្ងៃ សុក្រ ទី ២០ ខែ មិថុនា ឆ្នាំ ២០១៤
កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ វេលាម៉ោង០៩.០០នាទីព្រឹក នៅបន្ទប់អប្សរានៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងស្តីពី “កិច្ចព្រមព្រៀងសហប្រតិបត្តិការវប្បធម៌ រវាង ក្រសួងវប្បធម៌និវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងវប្បធម៌នៃសាធារណរដ្ឋអេក្វាឌ័រ” ក្រោមអធិបតីភាព ឯកឧត្តម សំរាំង កំសាន្ត ប្រធានអង្គប្រជុំ និងជារដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះរួមមាន ឯកឧត្តម អគ្គនាយកបច្ចេកទេសវប្បធម៌ លោក លោកស្រី អគ្គនាយកស្តីទីរដ្ឋបាលនិងហិរញ្ញវត្ថុ ប្រធាន អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិ នាយកដ្ឋានសិល្បៈទស្សនីយភាព នាយកដ្ឋាននីតិកម្ម និងនាយកដ្ឋានសៀវភៅនិងការអាន សរុបចំនួន១០នាក់ និងបានប្រជុំពិភាក្សាលើសេចក្តីព្រាងស្តីពី “កិច្ចព្រមព្រៀងសហប្រតិបត្តិការវប្បធម៌ រវាង ក្រសួងវប្បធម៌និវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងវប្បធម៌នៃសាធារណរដ្ឋអេក្វាឌ័រ” ដែលមានក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងដោយ លោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា និង លោកជំទាវ ERIKA SYLVACHAVEST តំណាងឲ្យក្រសួងវប្បធម៌នៃសាធារណៈរដ្ឋអេក្វាឌ័រ បានចូលរួមបង្កើតលិខិតូបករណ័នេះ ក្នុងគោលបំណងបង្កើតសកម្មភាពសហប្រតិបត្តិការផ្នែកវប្បធម៌ សិល្បៈទស្សនីយភាព ខ្សែភាពយន្ត សទ្ទវិទ្យានិងសិល្បៈតន្ត្រី សិល្បៈសម្តែង អក្សរសិល្បិ៍និងការបោះពុម្ពក្នុងសង្គមបច្ចុប្បន្នរួមមានបណ្ណាល័យ បណ្ណាសាលនិងមុខវិទ្យាសារមន្ទីរ សម្បត្តិបេតិកភណ្ឌវប្បធម៌ បុរាណវិទ្យា ព្រមទាំងស្មារតីចងចាំទាំងលក្ខណៈរួមគ្នានិងលក្ខណៈសង្គមរបស់ភាគីទាំងពីរ៕
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>