អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 16 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 385336 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9063090 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

សិក្ខាសាលា នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធប្រហាក់ប្រហែល

ថ្ងៃ អង្គារ ទី ២៤ ខែ មិថុនា ឆ្នាំ ២០១៤

   

កាលពី​ព្រឹក​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤ វេលា​ម៉ោង០៨.៣០នាទី នៅ​សាល​អង្គរវត្ត​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​បើក​វគ្គ​សិក្ខាសាលា​ប្រជុំពិភាក្សា​និង​ផ្តល់យោបល់​លើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី “អង្គភាព​គ្រប់គ្រង​សិទ្ធិ​រួម ក្រោម​អធិបតីភាព ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។

ចូលរួម​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​មានប្រសាសន៍​បញ្ជាក់ថា៖ ក្នុងនាម លោកជំទាវ​រដ្ឋមន្ត្រី ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ក្នុងនាម​ឯកឧត្តម​ផ្ទាល់  បាន​ស្វាគមន៍​ចំពោះ​វត្តមាន​របស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​អគ្គនាយក អគ្គនាយករង ស្ថានីយ៍ទូរទស្សន៍ ចាងហ្វាង​ផលិតកម្ម ក្រុមហ៊ុន ផលិតករ អ្នកនិពន្ធ និង​សិល្បករ សិល្បការិនី​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​អង្គសិក្ខាសាលា​ប្រជុំពិភាក្សា និង​ផ្តល់យោបល់​លើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី “អង្គភាព​គ្រប់គ្រង​សិទ្ធិ​រួម ដែល​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បានដាក់​ចេញ​នូវ​គោលការណ៍​វប្បធម៌​ជា​បន្តបន្ទាប់ សំដៅ​ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ក្លាយជា​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ ដែល​ឆ្លុះ​ប​ញ្ជាំ​ង​នូវ​ចក្ខុវិស័យ​ថ្មី​មួយ​ក្នុងការ​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ពីព្រោះថា ការរីកចម្រើន​នៃ​វប្បធម៌​នឹងចូលរួម​ក្នុងការ​បង្កើត​ការងារថ្មីៗជូន​ប្រជាជន​កម្ពុជា។ មានន័យថា ការអភិវឌ្ឍន៍​វប្បធម៌​ប្រកបដោយ​អត្តសញ្ញាណ​ជាតិ និង​រួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ។ ចំណែកឯ​គោលដៅ​មួយ​ផ្សេងទៀត​គឺ​សំដៅ​រួមចំណែក​ក្នុងការ​ប្រែក្លាយ កម្ពុជា​ព្រះរាជាណាចក្រ​កម្ពុជា​នៃ​វប្បធម៌​ខ្មែរ ដោយបាន​ខិតខំ​ជម្រុញ​លើកទឹកចិត្ត​ដល់​ការច្នៃប្រឌិត បង្កើត​ផលិតផល​វប្បធម៌ថ្មីៗ ពង្រីក​ទីផ្សារ​វប្បធម៌​ឲ្យ​បាន​ទូលាយ​និង​បង្កើត​សេវា​វប្បធម៌​ឲ្យ​សម្បូរបែប។ គោលដៅ​ខាងលើនេះ គឺជា​កត្តា​ដ៏​សំខាន់​សម្រាប់​កាត់បន្ថយ​ឥទ្ធិពល​នៃ​បញ្ហា​ប្រឈម​ទៅនឹង​ចរន្ត​សាកលភាវូបនីយកម្ម ដែល​ព្រះរាជាណាចក្រ​កម្ពុជា​យើង​កំពុង​ទទួលរង​ទាំង​ផ្លូវ​វិជ្ជមាន និង​អវិជ្ជមាន។

ដើម្បី​ឲ្យ​គោលដៅ​ដែល​បាន​លើក​លើកឡើង​ខាងលើ អាច​សម្រេច​ទៅបាន​ក្នុង​បរិបទ​នៃ​សម័យ​សាកលភាវូបនីយកម្ម​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​ខិតខំ​ធ្វើការ​អភិវឌ្ឍន៍​ធនធានមនុស្ស​ឲ្យ​សម​ស្របតាម​ការវិវត្ត​ន៍​របស់​សង្គម ទន្ទឹមនឹងនេះ ការតាក់តែង​ច្បាប់ និង​ការ​ជម្រុញ​ការអនុវត្ត​ច្បាប់ គឺជា​កត្តា​មិនអាច​ខ្វះ​បាន ដែល​តម្រូវ​ឲ្យ​មានការ​ចូលរួម​ពី​សំណាក​អ្នកពាក់ព័ន្ធ​នានា។ ការទទួល​ជោគជ័យ​ក្នុងសម័យ​សាកលភាវូបនីយកម្ម ប្រទេសនីមួយៗត្រូវតែ​មានច្បាប់​គ្រប់គ្រាន់​ខាង​វិស័យ​វប្បធម៌ និយាយ​ដោយ​ខ្លី​គឺ​ប្រែក្លាយ​ប្រទេសជាតិ​ឲ្យ​ទៅជា​នីតិរដ្ឋ​ខាង​វិស័យ​វប្បធម៌។

ដោយ​យល់​យ៉ាងច្បាស់​ថា កម្មសិទ្ធិបញ្ញា​ជា​កំលាំងចលករ​ក្នុងការ​ជម្រុញ​ឲ្យ​មានការ​ច្ឋៃ​ប្រឌិត ការបង្កើត​ថ្មី ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​និង​រក្សាបាន​នូវ​អត្តសញ្ញាណ​វប្បធម៌​ជាតិ ក្នុងនោះ​សិទ្ធិ​អ្នកនិពន្ធ​និង​សិទ្ធិ​ប្រហាក់​ប្រហែលជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​កម្មសិទ្ធិបញ្ញា។ តាម​ព្រះរាជក្រម​ចុះ​ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០០៣ ច្បាប់​សិទ្ធិ​អ្នកនិពន្ធ​និង​សិទ្ធិ​ប្រហាក់ប្រហែល ត្រូវបាន​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ត្រង់​មាត្រា៥៦ វាក្យខណ្ឌ​ទី១ ចែងថា អ្នកនិពន្ធ​និង​ម្ចាស់​សិទ្ធិ​ប្រហាក់ប្រហែល អាចបង្កើត​អង្គភាព​គ្រប់គ្រង​សិទ្ធិ​រួម (CMO) ដើម្បី​ការពារ​និង​គ្រប់គ្រង​សិទ្ធិ​បេតិកភណ្ឌ ដែល​រហូតមក​ដល់ពេលនេះ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​រៀបរៀង​សេចក្តីព្រាង​អនុក្រឹត្យ​មួយ​ស្តីពី “អង្គភាព​គ្រប់គ្រង​សិទ្ធិ​រួម ដែលមាន​នៅក្នុង​របៀប​វារៈ​នៃ​កិច្ចពិភាក្សា​នៅ​ព្រឹក​នេះ និង​សូម​ប្រកាស​បើក​អង្គសិក្ខាសាលា​ប្រជុំពិភាក្សា​និង​ផ្តល់យោបល់​លើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី “អង្គភាព​គ្រប់គ្រង​សិទ្ធិ​រួមចាប់ពីពេលនេះ​តទៅ៕

ព័ត៌មានផ្សេងៗ