អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 15 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 237928 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9064398 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

សិក្ខាសាលាក្រុមហ៊ុនតារាមេទ្រីកខូអិលធីឌីស្តីពី “កំណកជាតិពុលនិងអាថ៌កំបាំងរាង្គកាយ”

ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ មិថុនា ឆ្នាំ ២០១៤

 

កាលពី​ព្រឹក​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ វេលា​ម៉ោង០៨:៣០នាទី នៅ​សាល​អង្គរវត្ត​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​បើក​វគ្គ​សិក្ខាសាលា​ស្តីពី “កំណក​ជាតិពុល​និង​អាថ៌កំបាំង​រា​ង្គ​កាយ ដោយ​ក្រុមហ៊ុន​តារា​មេ​ទ្រី​ក​ខូ​អិ​ល​ធី​ឌី ក្រោម​អធិបតីភាព លោក ឡាយ សំ​អូន អគ្គនាយករង​រដ្ឋបាល​និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។

ចូលរួម​ក្នុងឱកាស​នោះ លោក​វេជ្ជបណ្ឌិត ជួន ទិ​ត្យ​តារា អគ្គនាយក​ក្រុមហ៊ុន​តារា​មេ​ទ្រី​ក​ខូ​អិ​ល​ធី​ឌី  បានធ្វើ​បទ​បង្ហាញ​លើ​បញ្ហា​មួយចំនួន​ពាក់ព័ន្ធ​ទៅនឹង​សុខភាព​រួមមាន៖ ១-អាថ៌កំបាំង​នៃ​រាងកាយ​មនុស្ស ២-កំណក​ជាតិពុល​និង​បរិស្ថាន ៣-ប្រភេទ​ជម្ងឺ ៤-អត្ថប្រយោជន៍​អាហារ​បំប៉ន​សុខភាព ៥-វិធី១៣យ៉ាង​ដែល​ត្រូវអនុវត្ត​ឲ្យ​មាន​សុខ​ភាពល្អ ៦-សំណួរ​និង​ចម្លើយ​ពី​សុខភាព និង​ចុងបញ្ចប់​នៃ​អង្គសិក្ខាសាលា​ការផ្តល់​ឱកាស​ដល់​សិក្ខាកាម​ទាំងអស់​ពិនិត្យ​សុខភាព និង​ផ្តល់​ព្រឹក្សា​យោបល់​ក្នុងការ​ព្យាបាល​ជម្ងឺ​ជូន​ដោយ​ឥតគិតថ្លៃ៕

ព័ត៌មានផ្សេងៗ