សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 20 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 259611 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 266523 នាក់
ចំនួនអ្នកទស្សនា សរុប 9681936 នាក់
ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ មិថុនា ឆ្នាំ ២០១៤
កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ វេលាម៉ោង០៨:៣០នាទីព្រឹក នៅបន្ទប់ប្រជុំព្រះវិហារនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានបើកពិធី “សំណេះសំណាល និងស្តាប់មតិយោបល់របស់ផលិតករភាពយន្ត អ្នកនិពន្ធ និងអ្នកដឹកនាំរឿង” ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា ប្រធានអង្គប្រជុំនិងជារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
អញ្ជើញចូលរួមក្នុងពិធីនោះរួមមាន ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន អគ្គនាយករង ចាងហ្វាង ទូរទស្សន៍ ផលិតកម្ម ផលិតករភាពយន្ត អ្នកនិពន្ធ និងអ្នកដឹកនាំរឿង សរុបចំនួន២៥នាក់ និងបានសំណេះសំណាលផ្តល់មតិយោបល់លើឧបសគ្គមួយចំនួន ពាក់ព័ន្ធនឹងការផលិតនិងផ្សព្វផ្សាយវីដេអូភាពយន្តរបស់ផលិតករភាពយន្ត ការកាត់បន្ថយឥទ្ធិពលនៃបញ្ហាប្រឈមទៅនឹងចរន្តសាកលភាវូបនីយកម្ម ដែលព្រះរាជាណាចក្រកម្ពុជាយើងកំពុងទទួលរងទាំងផ្លូវវិជ្ជមាននិងអវិជ្ជមាន និងការជម្រុញការផលិតវីដេអូភាពយន្ត ក្នុងគោលបំណងអភិរក្សនិងអភិវឌ្ឍន៍វប្បធម៌ជាតិ ប្រកបដោយអត្តសញ្ញាណជាតិ៕
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>