អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 6 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 385367 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9063121 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ប្រជុំឆ្លងសកម្មភាពការងាររៀបចំមហោស្រពសិល្បៈចម្រៀងខ្មែរជាសាកល លើកទី៣ ឆ្នាំ២០១៤

ថ្ងៃ សុក្រ ទី ២៧ ខែ មិថុនា ឆ្នាំ ២០១៤

   

កាលពី​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤ វេលា​ម៉ោង០៨:៣០នាទី​ព្រឹក នៅ​បន្ទប់​ប្រជុំ​ព្រះវិហារ​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​បើក​កិច្ចប្រជុំ​ឆ្លង​សកម្មភាព​ការងារ​រៀបចំ​មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជា​សាកល លើក​ទី៣ ឆ្នាំ២០១៤ ក្រោម​អធិបតីភាព លោកជំទាវ ភឿង ស​កុ​ណា ប្រធាន​គណៈកម្មការ​អន្តរក្រសួង​រៀបចំ​មហោស្រព​ប្រឡង​ចម្រៀង​ខ្មែរ​ជា​សាកល លើក​ទី៣ ឆ្នាំ២០១៤ និង​ជា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។

អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​រួមមាន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សមាជិក​គណៈកម្មការ​អន្តរក្រសួង និង​ក្រុម​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ សរុប​ចំនួន៤៥នាក់ បាន​ប្រជុំពិភាក្សា​លើ​សកម្មភាព​ការងារ​រៀបចំ​មហោស្រព​សិល្បៈ​ប្រឡង​ចម្រៀង​ខ្មែរ​ជា​សាកល​កន្លងមក និង​បញ្ហាផ្សេងៗទៀត​រួមមាន៖ កម្មវិធី​បើក​និង​បិទ​មហោស្រព ពានរង្វាន់ គំនូ​អា​ហ្វ៊ី​ស Spot ប​ញ្ចី​ឈ្មោះ​បេក្ខជន-បេ​ក្ខ​នារី​និង​ទីកន្លែង​ចូលរួម​ប្រឡង និង​ការជួយឧបត្ថម្ភ សម្រាប់​ដំណើរការ​មហោស្រព​សិល្បៈ​ប្រឡង​ចម្រៀង​ខ្មែរ​ជា​សាកល លើក​ទី៣ ឆ្នាំ២០១៤ ទទួលបាន​ជោគជ័យ៕

ព័ត៌មានផ្សេងៗ