សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 40 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 378748 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់
ចំនួនអ្នកទស្សនា សរុប 9071172 នាក់
ថ្ងៃ សុក្រ ទី ០៤ ខែ កក្កដា ឆ្នាំ ២០១៤
កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង១៤:៣០នាទីរសៀល នៅបន្ទប់ប្រជុំព្រះវិហារនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានបើកកិច្ចប្រជុំឆ្លងសកម្មភាពការងាររៀបចំមហោស្រពសិល្បៈចម្រៀងខ្មែរជាសាកល លើកទី៣ ឆ្នាំ២០១៤ ក្រោមអធិបតីភាព ឯកឧត្តម ឃឹម សារិទ្ធ ប្រធានគណៈកម្មការអន្តរក្រសួងរៀបចំមហោស្រពប្រឡងចម្រៀងខ្មែរជាសាកល លើកទី៣ ឆ្នាំ២០១៤ និងជារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះរួមមាន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សមាជិកគណៈកម្មការអន្តរក្រសួង និងក្រុមលេខាធិការដ្ឋានអចិន្ត្រៃយ៍ សរុបចំនួន៤៥នាក់ បានប្រជុំពិភាក្សាលើសកម្មភាពការងាររៀបចំមហោស្រពសិល្បៈប្រឡងចម្រៀងខ្មែរជាសាកលកន្លងមក និងបញ្ហាផ្សេងៗទៀតរួមមាន៖ កម្មវិធីបើកនិងបិទមហោស្រព ពានរង្វាន់ គំនូអាហ្វ៊ីស Spot បញ្ចីឈ្មោះបេក្ខជន-បេក្ខនារីនិងទីកន្លែងចូលរួមប្រឡង និងការជួយឧបត្ថម្ភ សម្រាប់ដំណើរការមហោស្រពសិល្បៈប្រឡងចម្រៀងខ្មែរជាសាកល លើកទី៣ ឆ្នាំ២០១៤ ទទួលបានជោគជ័យ៕
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>