អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 20 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 385190 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9062944 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ប្រជុំ​អន្តរ​ក្រសួង​ស្តីពី “​នីតិ​វិធី​គ្រប់​គ្រង​លើ​ផ្នែក​ឯកជន​ក្នុង​ការ​ផ្តល់​សិទ្ធ​នាំ​វត្ថុ​សិល្បៈ​ចេញ​ទៅ​បរទេស”

ថ្ងៃ សៅរ៍ ទី ០៥ ខែ កក្កដា ឆ្នាំ ២០១៤

   

កាលពី​ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៤ វេលា​ម៉ោង០៩:០០​នាទី​ព្រឹក នៅ​បន្ទប់​ប្រជុំ​ព្រះវិហារ​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​បើក​កិច្ច​ប្រជុំ​អន្តរ​ក្រសួង​ស្តីពី “នីតិវិធី​គ្រប់គ្រង​លើ​ផ្នែក​ឯកជន​ក្នុង​ការ​ផ្តល់​សិទ្ធ​នាំ​វត្ថុ​សិល្បៈ​ចេញ​ទៅ​បរទេស ក្រោម​អធិបតីភាព ឯកឧត្តម ជុច ភឿន ប្រធាន​អង្គប្រជុំ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។

អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​រួមមាន ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ តំណាង​ក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម ក្រសួង​ឧស្សាហកម្ម និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ សរុប​ចំនួន២០នាក់ និង​បាន​ប្រជុំពិភាក្សា​លើ​បញ្ហា​រៀបចំ នីតិវិធី​គ្រប់គ្រង​លើ​ផ្នែក​ឯកជន​ក្នុងការ​ផ្តល់​សិទ្ធ​នាំ​វត្ថុ​សិល្បៈ​ចេញទៅ​បរទេស ក្នុង​គោលបំណង​ដើម្បី​ឲ្យ​ការអនុវត្ត​នីតិវិធី​គ្រប់គ្រង​លើ​ផ្នែក​ឯកជន​ក្នុង​ការផ្តល់​សិទ្ធ​នាំ​វត្ថុ​សិល្បៈ​ចេញទៅ​បរទេស​ទទួលបាន​ប្រសិទ្ធ​ភាពល្អ និង​ដើម្បី​ជៀសវាង​នូវ​ផលប៉ះ ពាល់ផ្សេងៗដល់​នីតិវិធី​នៃ​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដែល​បាន​កំពុង​អនុវត្តន៍​នាពេល​បច្ចុប្បន្ន៕

ព័ត៌មានផ្សេងៗ