អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 31 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 385155 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9062909 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងស្តីពី “កិច្ចព្រមព្រៀង សហប្រតិបត្តិការវប្បធម៌ រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងវប្បធម៌នៃសាធារណរដ្ឋអេក្វាឌ័រ”

ថ្ងៃ ច័ន្ទ ទី ០៧ ខែ កក្កដា ឆ្នាំ ២០១៤

   

កាលពី​ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៤ វេលា​ម៉ោង០៩:០០នាទី​ព្រឹក នៅ​បន្ទប់​អប្សរា​នៃ​ទីស្តីការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​បើក​កិច្ចប្រជុំ​ពិនិត្យ​និង​ពិភាក្សា​លើ​សេចក្តីព្រាង​ស្តីពី “កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​វប្បធម៌ រវាង ក្រសួង​វប្បធម៌​និ​វិចិត្រសិល្បៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ក្រសួង​វប្បធម៌​នៃ​សាធារណរដ្ឋ​អេ​ក្វា​ឌ័​រ ក្រោម​អធិបតីភាព ឯកឧត្តម សំរាំង កំសាន្ត ប្រធាន​អង្គប្រជុំ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។

អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​រួមមាន លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន​សហប្រតិបត្តិការ​វប្បធម៌​អន្តរជាតិ នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌ និង​នាយកដ្ឋាន​សៀវភៅ​និង​ការអាន សរុប​ចំនួន៦នាក់ និង​បាន​ប្រជុំពិភាក្សា​លើ​សេចក្តីព្រាង​ស្តីពី “កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​វប្បធម៌ រវាង ក្រសួង​វប្បធម៌​និ​វិចិត្រសិល្បៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ក្រសួង​វប្បធម៌​នៃ​សាធារណរដ្ឋ​អេ​ក្វា​ឌ័​រ ដែលមាន​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ តំណាង​ដោយ លោកជំទាវ​រដ្ឋមន្ត្រី ភឿង ស​កុ​ណា និង លោកជំទាវ ERIKA SYLVACHAVEST តំណាង​ឲ្យ​ក្រសួង​វប្បធម៌​នៃ​សាធារណៈរដ្ឋ​អេ​ក្វា​ឌ័​រ បាន​ចូលរួម​បង្កើត​លិ​ខិ​តូ​បករ​ណ័​នេះ​ឡើង ក្នុង​គោលបំណង​បង្កើត​សកម្មភាព​សហប្រតិបត្តិ​ការ​ផ្នែក​វប្បធម៌​នៃ​ប្រទេស​ទាំងពីរ​មានការ​រីកចម្រើន៕

ព័ត៌មានផ្សេងៗ