សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 17 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 385193 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់
ចំនួនអ្នកទស្សនា សរុប 9062947 នាក់
ថ្ងៃ ច័ន្ទ ទី ០៧ ខែ កក្កដា ឆ្នាំ ២០១៤
កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង១៤:៣០នាទីរសៀល នៅសាលសន្និសីទអង្គរវត្តនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានបើកសន្និសីទសារព័ត៌មានស្តីពី “ការរៀបចំមហោស្រពសិល្បៈចម្រៀងខ្មែរជាសកល លើកទី៣ ឆ្នាំ២០១៤” ក្រោមអធិបតីភាព ឯកឧត្តម ឃឹម សារិទ្ធ រដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តម ហ៊ឺ វីរៈ អនុរដ្ឋលេខាធិការ និង ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ អគ្គនាយកបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
ចូលរួមក្នុងឱកាសនោះ ឯកឧត្តម ឃឹម សារិទ្ធ រដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា៖ អនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងលេខ១៩៥៨ សជណ.អវ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីការអនុញ្ញាតឲ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈសហការជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនរួមមានធនាគារកាណាឌីយ៉ា ស្ថានីយវិទ្យុនិងទូរទស្សន៍បាយ័ន បន្តរៀបចំមហោស្រពសិល្បៈចម្រៀងខ្មែរជាសកល លើកទី៣ ឆ្នាំ២០១។ ការដំណើរការនៃកម្មវិធីប្រឡងជ្រើសរើសបេក្ខជន បេក្ខនារីជ័យលាភីនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ នៅសាលមហោស្រពចេនឡា សាលសន្និសីទចតុម្មុខ និងសាលមហោស្រពនៃមជ្ឈមណ្ឌលពិព័រណ៍និងសន្និបាតកោះពេជ្រ ក្នុងគោលបំណងសំដៅបង្កើនស្មារតីចូលរួមថែរក្សាការពារ និងលើកស្ទួយសិល្បៈចម្រៀងខ្មែរបុរាណ សម័យ កំណាព្យពីសំណាក់ប្រជាជនខ្មែរដែលរស់នៅក្នុងស្រុកនិងក្រៅប្រទេស ដើម្បីធ្វើឲ្យដក់ជាប់ក្នុងបេះដូងកូនខ្មែរគ្រប់រូបឲ្យបានស្ថិតស្ថេរជាអមតៈ បណ្តុះស្មារតីស្រឡាញ់រក្សាការពារនិងលើកកម្ពស់វឌ្ឍនភាពនៃវិស័យសិល្បៈវប្បធម៌នៅកម្ពុជា ដែលជាអត្តសញ្ញាណ និងជាមូលដ្ឋាននៃសាមគ្គីភាព ឯកភាពជាតិ និងជាព្រលឹងរបស់ជាតិ ការលើកស្ទួយការយល់ដឹងរបស់មហាជន ប្រជាពលរដ្ឋ ពិសេសគឺយុវជនអំពីគុណប្រយោជន៍នៃសិល្បៈវប្បធម៌ ដើម្បីបុព្វហេតុនៃសន្តិភាពនិងការអភីវឌ្ឍន៍។
ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា ផ្អែកតាមគោលបំណងធំៗទាំងបីខាលើ ៖ សិល្បៈគ្រប់ទម្រង់គឺជាកញ្ចក់សម្រាប់ឆ្លុះបញ្ជាំងពីការរស់នៅរបស់មនុស្សម្នាក់ទៅម្នាក់ ឬអាចនិយាយបានថាគឺជាកញ្ចក់ឆ្លុះបញ្ជាំងទៅសង្គមទាំងមូល ដូចដែលយើងដឹងស្រាប់ហើយថា អំបូរខ្មែរយើងត្រូវការសិល្បៈវប្បធម៌តាំងពីចាប់កំណើតរហូតដល់ស្លាប់ ជាឧទាហរណ៍ពេលកូនកើតចេញពីផ្ទៃម្តាយមកមិនទាន់ទាំងចេះស្តាប់ផង ម្តាយត្រូវច្រៀងបំពេរលូងលោមកូនឲ្យបាត់យំ ក្រៅពីនេះខ្មែរយើងនៅរៀបចំជាជំនឿទំនៀមទំលាប់តាមរបៀបខ្មែរឲ្យកូនតូចនេះទៀតផង ដូចជាករណីពេលកូនតូចឈឺ មានយកភ្លេងមកលេងថ្វាយតាមជំនឿផ្សេងៗ ពេលរៀបអពាហ៍ពិពាហ៍ក៏មានភ្លេងចម្រៀង ពិសេសពេលស្លាប់ក៏មានភ្លេងស្មូតកម្តរសពដែរ។ ហេតុផលទាំងនេះជម្រុញឲ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈយកចិត្តទុកដាក់ផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយ ឲ្យយល់ដឹងពីតម្លៃវប្បធម៌ជាតិកុំឲ្យឈ្លក់វង្វេងនិងវប្បធម៌បរទេសខ្លាំងពេក និយាយដូចនេះមិនមែនមានន័យថាវប្បធម៌ជាតិដទៃអាក្រក់នោះទេ។
ជាមួយគ្នានេះដែរ ទាក់ទិនទៅនឹងបេក្ខជនក្នុង និងក្រៅប្រទេសដែលចូលរួមប្រឡងក្នុងមហោស្រពប្រឡងចម្រៀងខ្មែរជាសកល លើកទី៣ ឆ្នាំ២០១៤ ខាងមុខនេះ ត្រូវមានជំនឿទៅលើគណៈមេប្រយោគ មិនត្រូវមានគំនិតផ្តេះផ្តាស់ទៅលើការផ្តល់ពិន្ទុពីគណៈមេប្រយោគឡើយ ព្រោះជាការប្រឡងជាក់ស្តែង ហើយបេក្ខជនជ័យលាភីនឹងអាចមានមុខរបរមួយពិតប្រាកដនៅតាមស្ថានីយទូរទស្សន៍ និងតាមផលិតកម្មផ្សេង។
ក្នុងនាមរាជរដ្ឋាភិបាលយល់ឃើញថា៖ ចំពោះបងប្អូនខ្មែរដែលរស់នៅបរទេសទាំងអស់ គប្បីជួយលើកស្ទួយថែរក្សាសិល្បៈវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ដ៏ល្អរបស់យើងឲ្យបានគង់វង្ស ព្រោះយើងមានសញ្ញាតដើមជាខ្មែរ ហើយមានឈាមជ័រជាខ្មែរ ទោះបីជាយើងមានកូនខ្មែររស់នៅបរទេសក៏ដោយ ក៏យើងនៅតែមានសញ្ញាតដើមជាខ្មែរដែរ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចាត់ទុកថា អ្នកទាំងអស់គ្នាជាអ្នកជួយលើកស្ទួយថែរក្សាទំនៀមទំលាប់ប្រពៃណីដ៏ល្អផូផង់របស់ខ្មែរយើង ឲ្យនៅគង់វង់ស្ថិតស្ថេរទៅអនាគត៕
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>