អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 24 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 385145 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9062899 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ប្រជុំ​ពិភាក្សា​លើ​សេចក្ដី​ព្រាង​អនុ​ក្រឹត្យ​ស្តី​ពី ​“ការ​គ្រប់​គ្រង​ត្រួត​ពិនិត្យ​ភាព​យន្ត​និង​វីដេអូ”

ថ្ងៃ ច័ន្ទ ទី ១៤ ខែ កក្កដា ឆ្នាំ ២០១៤

   

កាលពី​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤ វេលា​ម៉ោង០៨:៣០នាទី​ព្រឹក នៅ​បន្ទប់​ប្រជុំ​អ​ប្សរា​នៃ​ទី​ស្តីការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​សេក​ច្តី​ព្រាង​អនុក្រឹត្យ​ស្តីពី “ការគ្រប់គ្រង​ត្រួតពិនិត្យ​ភាពយន្ត​និង​វីដេអូ ក្រោម​អធិបតីភាព ឯកឧត្តម សោម សុគន្ធ ប្រធាន​អង្គប្រជុំ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។

អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​រួមមាន ឯកឧត្តម​សមាជិក​ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​អគ្គ​លេខ​ធិ​ការដ្ឋាន​ក្រុមប្រឹក្សា​អ្នកច្បាប់​ទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម​អនុរដ្ឋលេខាធិការ លោក លោកស្រី ប្រធាន​នាយកដ្ឋាន​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ សរុប​ចំនួន៩នាក់ និង​បាន​ប្រជុំពិភាក្សា​លើ​ការតាក់តែង​សេចក្តីព្រាង​វិសោធនកម្ម​អនុក្រឹត្យ​លេខ ៦៣ ស្តីពី “ការគ្រប់គ្រង​ត្រួតពិនិត្យ​សិល្បៈ​ភាពយន្ត​និង​វីដេអូដើម្បី​ឲ្យ​ការរៀបចំ​តាក់តែង​ច្បាប់​ខាងលើ​បានល្អ​ប្រសើរ៕

ព័ត៌មានផ្សេងៗ