អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 21 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 385088 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9062842 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

សន្និ​សីទ​សារ​ព័ត៌មាន​ស្តី​ពី “​មហោ​ស្រព​ប្រឡង​កំណាព្យ និង​ចម្រៀង​ខ្មែរ​ជាស​កល លើក​ទី​៣ ឆ្នាំ​២០១៤​”

ថ្ងៃ ពុធ ទី ១៦ ខែ កក្កដា ឆ្នាំ ២០១៤

   

កាលពី​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ វេលា​ម៉ោង១៤:៣០​នាទី​រសៀល នៅ​សាល​សន្និ​សីទ​អង្គរ​វត្ត​នៃ​ទីស្តី​ការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ មាន​បើក​សន្និសីទ​សារ​ព័ត៌មាន​ស្តីពី “មហោ​ស្រព​ប្រឡង​កំណាព្យ និង​ចម្រៀង​ខ្មែរ​ជាស​កល លើក​ទី៣ ឆ្នាំ​២០១៤ ក្រោម​អធិប​តី​ភាព ឯកឧត្តម ឃឹម សារិទ្ធ រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ឯកឧត្តម ហ៊ឺ វីរៈ អនុរដ្ឋ​លេខា​ធិការ និង ឯកឧត្តម ហ៊ុន សារិន ទី​ប្រឹក្សា​ក្រសួង​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។

ចូលរួម​ក្នុងឱកាស​នោះ ឯកឧត្តម ឃឹម សារិទ្ធ រដ្ឋ​មន្ត្រី​ស្តីទី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​មាន​ប្រសាសន៍​ថា៖ អនុវត្ត​តាម​ខ្លឹមសារ​នៃ​សេចក្តី​ជូន​ដំណឹង​លេខ១៩៥៨ សជណ.អ​វ ចុះ​ថ្ងៃទី២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ របស់​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី ស្តីពី​ការ​អនុញ្ញាត​ឲ្យ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​សហការ​ជាមួយ​នឹង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​វិស័យ​ឯកជន​រួមមាន​ធនាគារ​កាណាឌីយ៉ា ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​បាយ័ន បន្ត​រៀបចំ​មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជាស​កល លើក​ទី៣ ឆ្នាំ២០១។

ការ​ដំណើរការ​នៃ​កម្មវិធី​ប្រឡង​ជ្រើសរើស​បេក្ខជន-បេ​ក្ខ​នារី​ជ័យលាភី​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី១៧ ដល់​ថ្ងៃទី៣១ ខែ​កក្កដា ឆ្នាំ​២០១៤ នៅ សាលសន្និសីទ​អង្គរវត្ត​នៃ​ទិ​ស្តី​ការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​មជ្ឈមណ្ឌល​ពិព័រណ៍​និង​សន្និបាត​កោះ​ពេជ្រ ក្នុង​គោលបំណង​សំដៅ​បង្កើន​ស្មារតី​ចូលរួម​ថែរក្សា​ការពារ និង​លើកស្ទួយ​សិល្បៈ​ចម្រៀង​ខ្មែរ​បុរាណ សម័យ កំណាព្យ ពី​សំណាក់​ប្រជាជន​ខ្មែរ​ដែល​រស់នៅក្នុង​ស្រុក​និង​ក្រៅប្រទេស ដើម្បី​ធ្វើ​ឲ្យ​ដក់​ជាប់​ក្នុង​បេះដូង​កូន​ខ្មែរ​គ្រប់រូប​ឲ្យ​បាន​ស្ថិតស្ថេរ​ជា​អមតៈ បណ្តុះ​ស្មារតី​ស្រឡាញ់​រក្សា​ការពារ​និង​លើកកម្ពស់​វឌ្ឍនភាព​នៃ​វិស័យ​សិល្បៈ​វប្បធម៌​នៅ​កម្ពុជា ដែលជា​អត្តសញ្ញាណ និង​ជា​មូលដ្ឋាន​នៃ​សាមគ្គីភាព ឯកភាព​ជាតិ និង​ជា​ព្រលឹង​របស់​ជាតិ ការ​លើកស្ទួយ​ការ​យល់ដឹង​របស់​មហា​ជន ប្រជា​ពលរដ្ឋ ពិសេស​គឺ​យុវជន​អំពី​គុណ​ប្រយោជន៍​នៃ​សិល្បៈ​វប្បធម៌ ដើម្បី​បុព្វហេតុ​នៃ​សន្តិភាព​និង​ការ​អភិវឌ្ឍន៍៕

ព័ត៌មានផ្សេងៗ