អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 13 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 385057 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9062811 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

កម្មវិធីមហោស្រពប្រឡងកំណាព្យ និង​ចម្រៀង​ខ្មែរ​ជា​សកល លើក​ទី​៣ ឆ្នាំ​២០១៤

ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ កក្កដា ឆ្នាំ ២០១៤

   

នៅ​ថ្ងៃ ព្រហស្បតិ៍ ទី​១៧ ខែ​កក្កដា ឆ្នាំ ២០១៤ វេលា​ម៉ោង ១៤:៣០​នាទី នៅ​ទី​ស្ដី​ការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​រៀបចំ​កម្មវិធី​មួយ​ដែលមាន​ឈ្មោះ​ថា មហោ​ស្រព​ប្រឡង​កំណាព្យ និង​ចម្រៀង​ខ្មែរ​ជាស​កល លើក​ទី៣ ឆ្នាំ ២០១៤ ដែល​មាន​រយៈ​ពេល​ចាប់ពី​ថ្ងៃទី ១៧ រហូត​ដល់​ថ្ងៃទី ៣១ ខែ​កក្កដា ឆ្នាំ​២០១៤ ដែល​រួម​មាន​វិញ្ញាសា ដូចជា សូត្រ​ស្មូត​កំណាព្យ ចម្រៀង​មហោរី ចម្រៀង​យីកេ និង​ចម្រៀង​សម័យ។ នៅ​ថ្ងៃទី ១៧ នេះ​ផង​ដែរ​គឺ​ជា​ថ្ងៃ​ចាប់​ផ្ដើម​ប្រឡង​ជម្រុះ​លើក​ទី១ ដោយ​ក្រោម​អធិប​តី​ភាព លោកជំទាវ ភឿង ​សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរ​ក្រសួង​រៀបចំ​មហោ​ស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជាស​កល លើក​ទី៣ ឆ្នាំ​២០១៤​នេះ។

ស្រប​ជាមួយ​គ្នានេះ​នៅ​ក្នុង​កម្ម​វិធី​មហោ​ស្រព​ប្រឡង​កំណាព្យ និង​ចម្រៀង​ខ្មែរ​ជាស​កល បេក្ខជន បេ​ក្ខ​នារី​តាម​បណ្ដា​ខេត្ត-ក្រុង​ប្រឡង​សរុប​មាន​ចំនួន ១១៤​នាក់ ក្នុង​នោះ​បេក្ខជន បេ​ក្ខ​នារី ក៏ត្រូវ​បាន​ជម្រុះ​លើក​ទី១ ចាប់ពី​ថ្ងៃទី១៧ រហូតដល់​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០។ ជាង​នេះ​ទៅ​ទៀត​កម្មវិធី​ក៏មាន បេក្ខជន​មកពី​បណ្ដា​ប្រទេស​សហរដ្ឋ​អាមេរិក បារាំង អូស្ត្រាលី និង​ប្រទេស​កាណាដា ផង​ដែរ។

កម្មវិធី​មហោ​ស្រព​ប្រឡង​កំណាព្យ និង​ចម្រៀង​ខ្មែរ​ជាស​កល​បាន​ចែក​ចេញ​ជា​បី​ដំណាក់​កាល គឺ ១. បើក​ប្រឡង​ជម្រុះ​លើក​ទី១ ២. ប្រឡង​ជម្រុះ​លើក​ទី២ (ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ) ៣. ប្រឡង​ផ្ដាច់ព្រ័ត្រ៕

ព័ត៌មានផ្សេងៗ