សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 36 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 385054 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់
ចំនួនអ្នកទស្សនា សរុប 9062808 នាក់
ថ្ងៃ សុក្រ ទី ១៨ ខែ កក្កដា ឆ្នាំ ២០១៤
កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង១៥:០០នាទីរសៀល នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បាន អនុញ្ញាតជូនតំណាងអង្គការសិល្បខ្មែរអមតៈ ដឹកនាំដោយលោក ព្រីម ភ្លឿន នាយកប្រតិបត្តិ ចូលជួបសម្តែងការគួរសម និងធ្វើបទបង្ហាញអំពីស្នាដៃសិល្បៈមួយចំនួនរបស់អង្គការសិល្បខ្មែរអមតៈសម្រេចបានកន្លងមក ពិសេសគោលបំណងរបស់ខ្លួនលើការអភិវឌ្ឍន៍ អភិរក្ស វប្បធម៌ជាតិ សម្រាប់ជម្រុញដល់ការអភិវឌ្ឍន៍ប្រទេសជាតិតាមរយៈវិស័យសិល្បៈ ដោយការស្រូបយកធនធានខ្លះៗពីសាស្តាចារ្យ លោកគ្រូ អ្នកគ្រូ ធ្វើការបណ្តុះបណ្តាលកូនខ្មែរលើជំនាញសិល្បៈ ដល់អ្នកដែលមានចំណង់ចំណូលចិត្ត ដើម្បីអាចយកទៅធ្វើជាអាជីពចិញ្ចឹមជីវិតបាន ឬក្លាយទៅជាអ្នកបណ្តុះបណ្តាលបន្តសម្រាប់អ្នកជំនាន់ក្រោយៗថែមទៀត។
លោកបានបន្តទៀតថា ក្រៅពីការងារទាំងអស់នេះ អង្គការសិល្បខ្មែរអមតៈមានបំណងផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីរបស់ខ្មែរ លើឆាកអន្តរជាតិដើម្បីជាប្រយោជន៍ឲ្យសហគមន៍អន្តរជាតិបានស្គាល់ និងយល់ដឹងពីប្រពៃណីដ៏ល្អរបស់ខ្មែរផងដែរ។
លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្តែងការស្វាគមន៍ និងបានឯកភាពចំពោះគោលបំណងដ៏ល្អនេះ ចំពោះការអប់រំលើវិស័យសិល្បៈវប្បធម៌នេះ និងបានបញ្ជាក់បន្ថែមថា ការអប់រំថែរក្សា និងអភិរក្សវិស័យសិល្បៈ គឺជាចំណែកមួយដែលមិនអាចកាត់ផ្តាច់បានពីអង្គការ សមាគមន៍ជាដៃគូបានឡើយ។ គ្រប់ដៃគូទាំងអស់គឺជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការលើកស្ទួយវិស័យសិល្បៈ តាមរយៈសកម្មភាពផ្សេងៗរបស់ខ្លួន ជាក់ស្តែងសកម្មភាពរបស់អង្គការសិល្បខ្មែរអមតៈ គឺជាគោលដៅស្ថិតនៅក្នុងគោលនយោបាយរបស់ក្រសួង និងរាជរដ្ឋាភិបាល ដែលអាចសហការជាមួយគ្នាបាន លើវិស័យនេះ៕
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>