អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 24 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 385081 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9062835 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

​ពិធី​ចុះហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ស្តី​ពី “​ការ​យក​វត្ថុ​បុរាណ​ខ្មែរ​ចំនួន៨០រូប​ទៅ​តាំង​ពិព័រណ៍​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន”

ថ្ងៃ អង្គារ ទី ២២ ខែ កក្កដា ឆ្នាំ ២០១៤

   

កាលពី​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ វេលា​ម៉ោង​១៦:០០​នាទី​រសៀល នៅ​ទីស្តីការ​ក្រសួង វប្បធម៌​និង​វិចិត្រសិល្បៈ​មាន​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី “ការយក​វត្ថុ​បុរាណ​ខ្មែរ​ចំនួន៨០រូប​ទៅ​តាំងពិព័រណ៍​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិនរវាង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ តំណាង​ដោយ លោកជំទាវ​រដ្ឋមន្ត្រី ភឿង ស​កុ​ណា និង សាធារណរដ្ឋ​ប្រជាមានិត​ចិន តំណាង​ដោយ Mr. Yisong Tang បណ្ឌិតសភា​ចិន​នៃ​បេតិកភណ្ឌ​វប្បធម៌ សហការ​ជាមួយ Beijing Huaxie Cultural Development និង​សារមន្ទីរ Capital Museum China ក្នុង​គោលបំណង​លើកតម្កើង​វប្បធម៌​ជាតិ​ឲ្យ​កាន់តែ​ទូលំទូលាយ​នៅលើ​ឆាក​អន្តរជាតិ និង​ដើម្បី​ពង្រឹង​ចំណងមិត្តភាព ទំនាក់ទំនង​ផ្នែក​វប្បធម៌​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​យល់ព្រម​ជាគោលការណ៍​ជូន​គណៈកម្មាធិការ​អន្តរក្រសួង​ដើម្បី​សម្របសម្រួល វាយតម្លៃ និង​ត្រួតពិនិត្យ​វត្ថុ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​ត្រូវយក​ពី​សារមន្ទីរ​ជាតិ​កម្ពុជា​នៅ​ភ្នំពេញ​ចំនួន៨០រូប ទៅ​តាំងពិព័រណ៍​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​រយៈ៦ខែ ចាប់ពី​ខែធ្នូ ឆ្នាំ២០១៤ ដល់​ខែមិថុនា ឆ្នាំ២០១។

ពិព័រណ៍​វត្ថុ​បុរាណ​ខ្មែរ​នេះ​នឹង​ដាក់តាំង​ដំបូង​នៅ​សារមន្ទីរ Capital Museum China ទីក្រុង​ប៉េកាំង រយៈពេល៣ខែ បន្ទាប់មក​នឹងដាក់​តាំង​បង្ហាញ​នៅ​សារមន្ទីរ​ខេត្ត​ក្វាង​ទុង (Guangdong Provincial Museum) រយៈពេល៣ខែ​ទៀត ដែល​រៀបចំ​ដោយ​បណ្ឌិតសភា​ចិន​នៃ​បេតិកភណ្ឌ​វប្បធម៌ (Chinese Academy of Cultural Heritage) សហការ​ជាមួយ Beijing Huaxie Cultural Development និង​សារមន្ទីរ Capital Museum China។ បណ្ឌិតសភា​ចិន​នៃ​បេតិកភណ្ឌ​វប្បធម៌ គឺជា​ស្ថាប័ន​រដ្ឋាភិបាល​ជាន់ខ្ពស់ ទទួលបន្ទុក​ការងារ​អភិរក្ស​និង​ស្រាវជ្រាវ​បេតិកភណ្ឌ​វប្បធម៌។ ចាប់តាំងពី​ឆ្នាំ១៩៩៦មក បណ្ឌិតសភា​ចិន​បាន​ចូលរួម​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​អប្សរា ក្នុងការ​ជួសជុល​ប្រាសាទចៅសាយទេវតា និង​បច្ចុប្បន្នកំពុង​ជួសជុល​ប្រាសាទតាកែវ​នៅ​ខេត្តសៀមរាប។

នេះ​ជា​លើកទីមួយ​ហើយ ដែល​វត្ថុ​បុរាណ​ខ្មែរ​យកទៅ​តាំង​បង្ហាញ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយក៏​ជា​ឱកាស​សម្រាប់​សាធារណជន​ចិន​បាន​ទស្សនា​នូវ​វត្ថុ​បុរាណ​ខ្មែរ​ដោយផ្ទាល់ នៅលើ​ទឹកដី​របស់ខ្លួន។ វត្ថុ​បុរាណ​ចំនួន៨០រូបនេះ ត្រូវបាន​ជ្រើសរើស​ដោយ​ការយកចិត្តទុកដាក់​បំ​ផុតពី​មន្ត្រី​ជំនាញ​កម្ពុជា សហការ​ជាមួយ​មន្ត្រី​ជំនាញ​ចិន ដើម្បី​បង្ហាញ​នូវ​ភាព​សម្បូរបែប​នៃ​សិល្បៈ​វប្បធម៌​ខ្មែរ​រ​នៅ​សម័យមុន​អង្គរ និង​សម័យអង្គរ ក្នុងនោះ​រួមមាន វត្ថុ​ធ្វើ​អំពី​សំរឹទ្ធ​ចំនួន៣៤រូប វត្ថុ​ធ្វើ​ពី​ថ្ម​ចំនួន៤០រូប និង​វត្ថុ​កុលាលភាជន៍​ចំនួន៦រូប។ វត្ថុ​ទាំងនេះ​មាន​ស្ថានភាព​ល្អប្រសើរ និង​ភាគច្រើន​មាន​កម្ពស់​មិន​លើស​ពីមួយ​ម៉ែត្រ​កន្លះ ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​តម្លើង​ដាក់តាំង។

យើង​សង្ឃឹម​ជឿជាក់ថា ពិព័រណ៍​នេះ​នឹង​ជួយ​ឲ្យ​វប្បធម៌​ខ្មែរ​កាន់តែ​ទទួលបាន​នូវ​ចំណាប់ អារម្មណ៍ពី​សហគមន៍​អន្តរជាតិ ដោយ​ទទួលស្គាល់​នូវ​សក្តានុពល​វប្បធម៌​ដ៏​សម្បូរបែប​របស់​ខ្មែរ ជាពិសេសក្នុងចំណោម​សាធារណជន​ចិន​ដ៏​ច្រើន ដែល​នឹង​ជួយ​ជម្រុញ​ឲ្យ​មាន​កំណើន​ភ្ញៀវទេសចរ​ចិន​ចូលមក​ទស្សនា​ប្រទេស​កម្ពុជា​នាពេល​អនាគត៕

ព័ត៌មានផ្សេងៗ