អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 22 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 385089 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9062843 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ពិ​ធី​បើក​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ មហោ​ស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជា​សកល លើក​ទី​៣ ឆ្នាំ​២០១៤

ថ្ងៃ ព្រហស្បតិ៍ ទី ២៤ ខែ កក្កដា ឆ្នាំ ២០១៤

   

កាលពី​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ វេលា​ម៉ោង១៥.៣០នាទី​រសៀល នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​និង​សន្និបាត​កោះ​ពេជ្រ មាន​ប្រារព្ធ​ពិធី​បើក​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជាស​កល លើក​ទី៣ ឆ្នាំ២០១៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត គាត ឈន់ ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ចូលរួម​ក្នុងឱកាស​នោះ​រួមមាន ឯកឧត្តម​តំណាង​ឧបនាយករដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក្រសួងការពារជាតិ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក្រសួង​ទទួលបន្ទុក​បេសកកម្ម​ពិសេស ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ ក្រសួងផែនការ ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួង​កស​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួង​ពា​ណី​ជ្ជ​កម្ម ក្រសួង​អប់រំ​យុវជន​និង​កីឡា ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវ​នី​ត​សម្បទា ក្រសួងបរិស្ថាន ក្រសួង​ធនធានទឹក​និង​ឧតុនិយម ក្រសួង​ព័ត៌មាន ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ក្រសួងសុខាភិបាល ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក្រសួងទេសចរណ៍ ក្រសួង​ធម្មការ​និង​សាសនា ក្រសួង​កិច្ចការនារី ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួង​មុខងារសាធារណៈ ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ អញ្ជើញ​ចូលរួម​ជា​កិត្តិយស និង​មន្ត្រីរាជការ កងកម្លាំង​នគរបាល កង​យោធ​ព​ខេមរភូមិន្ទ អមដំណើរ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​គ្រប់​ក្រសួង​ស្ថាប័ន​ខាងលើ ពិសេស​ការអញ្ជើញ​ចូលរួម​អបអរ​សា​ទ័​រ​យ៉ាងច្រើន​កុះករ​ពីស​ណាក់​សិស្ស-និស្សិត​មកពី​គ្រឹះស្ថាន​អប់រំ​មាន៖ សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ សាកលវិទ្យាល័យ​ភ្នំពេញ សាកលវិទ្យាល័យ​នីតិសាស្ត្រ សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង សាកលវិទ្យាល័យ​ន័​រ​តុ​ន សាលា​មធ្យម​វិចិត្រសិល្បៈ វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា វិទ្យាស្ថាន​ជាតិ​អប់រំ វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ​និង​កីឡា និង​សាលា​មធ្យមសិក្សា​គរុកោសល្យ​ម​ត្តេ​យម​ជ្ឈឹ​ម។

ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ បាន​មានប្រសាសន៍​ដោយ​ពាំ​នាំនូវ​បណ្តាំ​សួរសុខទុក្ខ និង​មនោ​ស​ញ្ជេ​ត​នា​នឹករឭក​យ៉ាង​ជ្រាលជ្រៅ​ពី សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចំពោះ​អ្នកចូលរួម​ដ៏​ឧ​ឡោ​រឹក​ក្នុង​ពិធី​បើក​មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជាស​កល លើក​ទី៣ ក្នុងដំណាក់កាល​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ និង​បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គំនិត​ផ្តួចផ្តើម​និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​រៀបចំ​មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជាស​កល ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដែល​បាន​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុង​ការរៀបចំ​មហោស្រព​សិល្បៈ​ដ៏​មាន​សារៈសំខាន់​នេះ​ឡើង ដើម្បី​ប្រមូលផ្តុំ​សិល្បករ-សិល្បការិនី​ទាំង​ក្នុង​និង​ក្រៅប្រទេស ឲ្យ​ចូលរួម​ក្នុង​ចលនា​អភិរក្ស​និង​អភិវឌ្ឍ​វិស័យ​សិល្បៈ​វប្បធម៌​របស់​ជាតិ​យើង។ ទន្ទឹមនឹងនេះ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ ក៏បាន​សម្តែង​នូវ​អំណរគុណ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន សប្បុរសជន និង​ផ្នែក​ឯកជន ជាពិសេស​ទូរទស្សន៍​បាយ័ន និង​ធនាគារ​កាណាឌីយ៉ា​ដែល​បាន​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​ពេញទំហឹង ក្នុង​ការរៀបចំ​មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជាស​កល លើក​ទី៣ ឆ្នាំ២០១៤ ឲ្យ​ដំណើរការ​ប្រកបដោយ​ជោគជ័យ៕

ព័ត៌មានផ្សេងៗ