សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 38 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 385052 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់
ចំនួនអ្នកទស្សនា សរុប 9062806 នាក់
ថ្ងៃ ព្រហស្បតិ៍ ទី ២៤ ខែ កក្កដា ឆ្នាំ ២០១៤
កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង០៨:៣០នាទីព្រឹក នៅបន្ទប់ប្រជុំព្រះវិហារនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានប្រារព្ធពិធី “ផ្ទេរតំណែង និងប្រគល់ព្រះរាជក្រឹត្យតែងតាំងអគ្គនាយកថ្មី” ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
អញ្ជើញចូលរួមក្នុងអង្គពិធីនោះរួមមាន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រីប្រធាននាយកដ្ឋានគ្រប់អង្គភាព ប្រកបដោយទឹកមុខរីករាយ អបអរសារទ័រ ចំពោះការផ្ទេរតំណែង និងការប្រគល់ព្រះរាជក្រឹត្យតែងតាំងអគ្គនាយកថ្មី ក្រោមព្រះរាជក្រឹត្យលេខ នស/រកត/០៧១៤/៨៨៣ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ត្រាស់បង្គាប់បញ្ចប់និងប្រគល់មុខតំណែងមន្ត្រីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈចំនួន២រូប៖ ១. ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ ពីអគ្គនាយកបច្ចេកទេសវប្បធម៌ មកជាអគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ ២. ឯកឧត្តម ហាប់ ទូច ពីអគ្គនាយកបេតិកភណ្ឌ មកជាអគ្គនាយកបច្ចេកទេសវប្បធម៌ និងការប្រគល់មុខតំណែងជូន ឯកឧត្តម ប្រាក់ សុណ្ណារ៉ា ឲ្យបំពេញមុខងារជាអគ្គនាយកបេតិកភណ្ឌ៕
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>