អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 12 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 385017 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9062771 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

កិច្ច​ពិភាក្សា​លោក​ជំទាវ​រដ្ឋ​មន្ត្រី ជា​មួយ​ឯក​អគ្គ​រដ្ឋ​ទូត​ និង​លេខា​ទូត​ឥណ្ឌា​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា

ថ្ងៃ ពុធ ទី ៣០ ខែ កក្កដា ឆ្នាំ ២០១៤

   

កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៤ វេលា​ម៉ោង​១០:៣០នាទី​ព្រឹក នៅ​ទីស្តី​ការ​ក្រសួង វប្បធម៌​និង​វិចិត្រសិល្បៈ លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន អនុញ្ញាត​ជូន លោក​ឯកអគ្គរដ្ឋទូត និង​លេខា​ទូត​ឥណ្ឌា​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​រៀបចំ​មហោស្រព​សិល្ប​ឥណ្ឌា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​និង​វិចិត្រសិល្បៈ​លើ​គម្រោង​ចំនួន៣៖ ១-ពិព័រណ៍​ភាពយន្ត​ឥណ្ឌា​ចំនួន១១រឿង ២-ពិព័រណ៍​ផ្ទាំងគំនូ​ស្នាដៃ​វិចិត្រករ​នារី​ឥណ្ឌា និង ៣-ដំណើរ​ទស្សនកិច្ច​ប្រតិភូ​ឥណ្ឌា​នៅ​ប្រាសាទ​ព្រះ​ខ័​ន្ធ​ខេត្តសៀមរាប។

លោកជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​សម្តែង​ការស្វាគមន៍​ចំពោះ​គោល​បំណង​ដ៏​ល្អ​នេះ ចំពោះ​កិច្ចការ​លើ​វិស័យ​វប្បធម៌​និង​សិល្បៈ ជាការ​ឆ្លើយតប​លោ​កឯ​កអគ្គ​រដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា លោកជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ស្នើ​ដល់​ភាគី​ឥណ្ឌា​ធ្វើការ​ពិនិត្យ និង​រៀបចំ​គម្រោង​របស់ខ្លួន​ដោយ​ផ្អែកលើ​កិច្ចសហប្រតិបត្តិការ​វប្បធម៌​នៃ​ប្រទេស​ទាំងពីរ ធ្វើការ​ទំនាក់ទំនង​និង​សហការ​ជាមួយ ធ្វើយ៉ាងណា​ឲ្យ​កិច្ចដំណើរការ​មហោស្រព​ខាងលើ ទទួលបាន​ជោគជ័យ៕

ព័ត៌មានផ្សេងៗ