អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 18 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 384820 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9062574 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​អនុ​ក្រឹត្យ​ស្តី​ពី “ការ​គ្រប់​គ្រង​​ភាព​យន្ត”

ថ្ងៃ ពុធ ទី ៣០ ខែ កក្កដា ឆ្នាំ ២០១៤

   

កាលពី​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤ វេលា​ម៉ោង០៨:៣០នាទី​ព្រឹក នៅ​បន្ទប់​អប្សរា​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី “ការគ្រប់គ្រង​ភាពយន្ត ក្រោម​អធិបតីភាព ឯកឧត្តម សោម សុគន្ធ ប្រធាន​អង្គប្រជុំ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។

អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​រួមមាន ឯកឧត្តម​សមាជិក​ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​អ្នកច្បាប់​ទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម​អនុរដ្ឋលេខាធិការ លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន​សិល្ប​ភាពយន្ត​និង​ផ្សព្វផ្សាយ​វប្បធម៌ នាយកដ្ឋាន​នីតិកម្ម​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ សរុប​ចំនួន៨នាក់ និង​បាន​ប្រជុំពិភាក្សា​លើ​សេចក្តីព្រាង​អនុក្រឹត្យ​ខា​លើ ក្នុង​គោលបំណង​គ្រប់គ្រង និង​អភិវឌ្ឍន៍​ឧស្សាហកម្ម​ភាពយន្ត ដើម្បី​ថែរក្សា ការពារ និង​លើកស្ទួយ​វប្បធម៌​ជាតិ ធានា​ដល់​ការគោរព​សីលធម៌​សង្គម ក្នុង​គោលដៅ​គ្រប់គ្រង​ការផលិត គ្រប់គ្រង​ការធ្វើ​អាជីវកម្ម គ្រប់គ្រង​ការផ្សព្វផ្សាយ​ស្នាដៃ​ភាពយន្ត  ការពារ​ស្នាដៃ​ភាពយន្ត បង្ក្រាប​បទល្មើស​ភាពយ​ន្ត លើកទឹកចិត្ត​ដល់​ការបង្កើត​ស្នាដៃ និង​គ្រប់គ្រង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ភាពយន្ត៕

ព័ត៌មានផ្សេងៗ