អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 8 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 384803 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9062557 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ពិធី ​“សំណេះ​សំណាល និង​ស្តាប់​មតិ​យោ​បល់​របស់​សិ​ល្បករ-សិល្បការិនី​ប្រឡង​ចម្រៀង​ខ្មែរ​ជាស​កល លើក​ទី៣ ឆ្នាំ២០១៤”

ថ្ងៃ សុក្រ ទី ០១ ខែ សីហា ឆ្នាំ ២០១៤

    

កាល​ពី​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០១៤ ចាប់​ពី​ម៉ោង​០៩:០០​នាទី​​ព្រឹក​ទៅ នៅ​សាលប្រជុំ​អង្គរវត្ត​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​បើក​អង្គប្រជុំ​ពិធី ​“សំណេះសំណាល និង​ស្តាប់​មតិយោបល់​របស់​សិ​ល្បករ-សិល្បការិនី​ប្រឡង​ចម្រៀង​ខ្មែរ​ជាស​កល លើក​ទី៣ ឆ្នាំ២០១៤ ក្រោម​អធិបតីភាព លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​រៀបចំ​មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជាស​កល លើក​ទី៣ ឆ្នាំ២០១។

មានប្រសាសន៍​ក្នុងឱកាស​នោះ លោកជំទាវ​រដ្ឋមន្ត្រី​ប្រធាន​អង្គប្រជុំ បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួង មន្ត្រីក្រោមឱវាទ​ក្រសួង សមាជិក​ក្រុមការងារ គណៈ​ប្រយោគ​ផ្តល់​ពិន្ទុ ក្នុង​ដំណើរ​ការរៀបចំ​មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជាស​កល​ទាំងអស់ ដែល​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ចំពោះ​ដំណើរការ​ការងារ​តាំងពីដើម​រហូតដល់​ចប់ និង​ទទួលបាន​លទ្ធផល​ល្អ ពិសេស​សិល្បករ-សិល្បការិនី​ទាំង​ក្នុង​និង​ក្រៅប្រទេស ទាំង​អ្នកទទួលបាន​ជ័យលាភី​ទទួលបាន​រង្វាន់​លើកទឹកចិត្ត និង​មិន​ទទួលបាន​ជ័យលាភី គឺជា​ការចូលរួមចំណែក​ថែរក្សា​ការពារ​នូវ​សិល្បៈ​ចម្រៀង​ខ្មែរ ដែលជា​អត្តសញ្ញាណ​ជាតិ និង​ជា​ព្រលឹង​ជាតិ។

លោកជំទាវ​រដ្ឋមន្ត្រី​ប្រធាន​អង្គប្រជុំ​បានបញ្ជាក់​បន្ថែម​ទៀតថា៖ សម្រាប់​បេក្ខជន-បេ​ក្ខ​នារី​ដែល​មិនបាន​ជាប់​ជ័យលាភី សូមកុំ​អាក់អន់ចិត្ត​និង​អស់សង្ឃឹម ព្រោះនេះ​ជាការ​ប្រឡង​ដោយ​សមត្ថភាព និង​ដោយ​សុ​ក្រិ​ត្យ​ភាព ថ្វីត្បិតតែ​យើង​ចាញ់​មិនអាច​ទទួលបាន​ជ័យលាភី តែ​យើង​ឈ្នះ​បាន​ពាក់កណ្តាល​ដែរ គឺ​ឈ្នះ​ត្រង់​យើង​ទទួលបាន​នូវ​បទពិសោធន៍​សម្រាប់​ការប្រឡង​ពេលនេះ។

ជា​ចុងក្រោយ លោកជំទាវ​រដ្ឋមន្ត្រី​ប្រធាន​អង្គប្រជុំ បានផ្តល់​ឱកាស​ដល់​បេក្ខជន-បេ​ក្ខ​នារី​ទាំង​ទទួលបាន​បាន​ជ័យលាភី​និង​មិន​ទទួលបាន​ជ័យលាភី ឡើង​មានមតិ​យោបល់​ចំពោះ​រាល់​កង្វះខាត និង​បញ្ហាផ្សេងៗដែល​កើតមានឡើង​ក្នុង​ដំណើរការ​មហោស្រព​ខាងលើ និង​សម្តែង​ការស្វាគមន៍​ទទួលយក​នូវ​រាល់​សំណូមពរ​ទាំងឡាយ ដើម្បី​ធ្វើ​ការកែរ​សម្រួល​ឲ្យ​កាន់តែ​ល្អ​ថែមទៀត សម្រាប់​ការ​រៀ​ចំ​មហោស្រព​ប្រឡង​ចម្រៀង​ខ្មែរ​ជា​សកល​លើក​ក្រោយ និង​សូម​ប្រសិទ្ធិ​ពរជ័យ បវរ​មហាប្រសើរ ជូន​ដល់​អង្គពិធី​ទាំងមូល​ប្រកបដោយ​ពុទ្ធពរ​ទាំង៤ប្រការ កុំបី​ឃ្លៀងឃ្លាត​ឡើយ៕

ព័ត៌មានផ្សេងៗ