អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 13 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 384801 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9062555 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

កិច្ច​ពិភាក្សាការ​ងារ​លោក​ជំទាវ​រដ្ឋ​មន្ត្រី ជា​មួយ​ឯក​អគ្គ​រដ្ឋទូតសា​ធារណ​រដ្ឋ​បារាំង

ថ្ងៃ ច័ន្ទ ទី ០៤ ខែ សីហា ឆ្នាំ ២០១៤

    

កាល​ពី​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​​២០១៤ វេលា​ម៉ោង​០៨:០០​នាទី​ព្រឹក​ទៅ នៅ​ទីស្តី​ការ​ក្រសួង វប្បធម៌​និង​វិចិត្រសិល្បៈ លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន អនុញ្ញាត​ជូន លោក​ឯកអគ្គរដ្ឋទូត Jean-Claude POIMBOEUF និង​លេខា​ទូត​សាធារណរដ្ឋ​បារាំង​ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​និង​កិច្ចសហប្រតិបត្តិការ​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ​កន្លងមក ។

លោកជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​សម្តែង​ការស្វាគមន៍ ចំពោះ​គោលបំណង​ដ៏​ល្អ​នេះ ជាការ​ឆ្លើយតប​លោ​កឯ​ក​អគ្គរដ្ឋទូត​សាធារណរដ្ឋ​បារាំង​ប្រចាំ​នៅ​កម្ពុជា លោកជំទាវ​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ពី​កិច្ចសហប្រតិបត្តិការ​វប្បធម៌​កន្លងមក ទាក់ទង​ទៅនឹង​វិស័យ​អភិរក្ស​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​រូបី និង​ការបង្កើត​ស្នាដៃផ្សេងៗទាក់ទង​ទៅនឹង​បេតិកភណ្ឌ​អរូបី ក្នុងនោះ​ផ្តោត​សំខាន់​ទៅលើ​ការជួសជុល​ប្រាសាទ និង​ការបង្កើត​វិទ្យាស្ថាន​បណ្តុះបណ្តាល​ជំនាញ​បេតិកភណ្ឌ​វប្បធម៌​រូបី ក្រៅពីនោះ​យើង​មាន​កិច្ចសហប្រតិបត្តិការ​បន្ត​លើ​គណៈកម្មការ​ភាពយន្ត​ដែល​ហៅ​កាត់​ថា វិទ្យាស្ថាន CCF គឺជា​ការ​រៀបចំឡើង​ក្នុងដំណាក់កាល​ទី២ ដើម្បី​ស្វែងរក​ផលិតករ​ផលិត​ខ្សែភាពយន្ត​ឲ្យ​វិទ្យាស្ថាន ដែល​សព្វថ្ងៃនេះ​មាន​មជ្ឈមណ្ឌល​បុប្ផា​ណា​ដែល​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​គាំទ្រ​សហការ​ជាមួយ​យ៉ាងច្រើន លើសពីនេះទៅទៀត​យើង​មាន​កិច្ចសហការ​លើ​ផលិតកម្ម ដែលមាន​ការចូលរួម​សហការគ្នា​រវាង​ផលិតករ​ខ្មែរ​និង​បារាំង​ក្នុងការ​បង្កើត​ស្នាដៃ​អ្វីមួយ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​នូវ​សម្បត្តិ​វប្បធម៌​ជាតិ​លើ​ឆាក​អន្តរជាតិ​តាមរយៈ​វិស័យ​ភាពយន្ត។

លោកជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បានបញ្ជាក់​បន្ថែមទៀត​ពី​វិស័យ​វប្បធម៌​សំខាន់​ដែល​ត្រូវ​បន្ត​ចំពោះមុខ​គឺ​ផ្តោតលើ​គោលនយោបាយ​ជាតិ​លើ​វិស័យ​វប្បធម៌ ដែល​គណៈរដ្ឋមន្ត្រី​ក្នុង​កិច្ចប្រជុំពេញអង្គ​បានអនុម័ត​យល់ព្រម គឺ​ការអភិរក្ស​និង​អភិវឌ្ឍន៍​វិស័យ​វប្បធម៌ កិច្ចសហការ​វប្បធម៌​និង​ការអប់រំ គឺ​មុខព្រួញ​យើង​ផ្តោតទៅលើ​យុវជន ដោយ​ការបញ្ចូល​កម្មវិធី ឬ​ផ្សព្វផ្សាយ​អ្វីមួយ​ឲ្យ​ទៅដល់​យុវជន ឲ្យ​យុវជន​ទទួលយកបាន និង​យល់ដឹង​ពី​វប្បធម៌​ជាតិ និង​អត្តសញ្ញាណ​ជាតិ​ផងដែរ។ ទាំងនេះ​គឺជា​ការចូលរួមចំណែក​ទាំងអស់គ្នា គ្រប់​អង្គភាព ស្ថាប័ន មិន​ថា​ស្ថាប័នរដ្ឋ ឬ​ឯកជន​នោះទេ។

ជាទី​បញ្ចប់ លោកជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បានស្នើ​សុំ​ដល់​លោក​អគ្គរដ្ឋទូត​សាធារណរដ្ឋ​បារាំង ជួយ​បន្ត​ការគាំទ្រ​ទៅលើ​កិច្ចសហការ​ស្រាវជ្រាវ ការជួសជុល​ប្រាសាទ ការបណ្តុះបណ្តាល​ជំនាញ​ផ្នែក​បេតិកភណ្ឌ​វប្បធម៌​ដែល​យើង​មាន​ស្រាប់​នៅ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ការបន្ត​នូវ​កិច្ចសហប្រតិបត្តិការ​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ៕

ព័ត៌មានផ្សេងៗ