អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 40 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 384617 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9062371 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

កិច្ច​ពិភាក្សា​លោក​ជំទាវ​រដ្ឋ​មន្ត្រី ជា​មួយ​លោក​​បណ្ឌិត Ishizawa Yoshiaki សាស្ត្រា​ចា​រ្យ​​សាកល​វិទ្យា​ល័យSophia

ថ្ងៃ ច័ន្ទ ទី ១១ ខែ សីហា ឆ្នាំ ២០១៤

   

កាលពី​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ វេលា​ម៉ោង១៥:០០នាទីរ​សៀ នៅ​ទីស្តីការក្រសួង វប្បធម៌​និង​វិចិត្រសិល្បៈ លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន អនុញ្ញាត​ជូន លោក​បណ្ឌិត Ishizawa Yoshiaki សាស្ត្រ​ចា​រ្យ​សាកលវិទ្យាល័យ Sophia និង​សហការី​របស់ខ្លួន ចូលជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​មួយចំនួន​រួមមាន៖ ១-សិក្ខាសាលា​ស្តីអំពី “សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ទន្លេមេគង្គ ដែល​ផ្តោត​សំខាន់​ទៅលើ​ការអភិរក្ស​សម្បត្តិ​វប្បធម៌​សម្រាប់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែលមាន​ទន្លេមេគង្គ ធ្វើ​នៅ​មជ្ឈមណ្ឌល Sohpia ខេត្តសៀមរាប នា​ថ្ងៃទី១៣ ដល់​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ ខាងមុខ ដែលមាន​ការអញ្ជើញ​ចូលរួម​ចំនួន៥ប្រទេស​គឺ៖ កម្ពុជា ឡាវ ភូមា ថៃ និង​វៀតណាម ២-ការងារ​និង​សកម្មភាព​ដែល​មជ្ឈមណ្ឌល Sophia បានធ្វើ​កន្លងមក​ជាមួយ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដែលជា​កិច្ចសហប្រតិបត្តិការ​វប្បធម៌​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស រវាង​មហាវិទ្យាល័យ​បុរាណវិទ្យា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​និង​សាកលវិទ្យាល័យ Sophia។

លោកជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​សម្តែង​ការស្វាគមន៍​ចំពោះ​គោលបំណង​ខាងលើនេះ ជាការ​ឆ្លើយតប លោក​បណ្ឌិត Ishizawa Yoshiaki សាស្ត្រ​ចា​រ្យ​សាកលវិទ្យាល័យ Sophia លោកជំទាវ​រដ្ឋមន្ត្រី​គាំទ្រ​ចំពោះ​រាល់​សកម្មភាព កិច្ចការ​លើ​វិស័យ​វប្បធម៌ ក្នុង​ដែន​កំណត់​របស់​ក្រសួង​វប្បធម៌ ពីព្រោះថា​មានការ​គ្រប់គ្រង​និង​ទទួលខុសត្រូវ​មួយចំនួន​ពី​អាជ្ញាធរ​អប្សរា​ក្នុង​តំបន់​អង្គរ ក៏ដូចជា​អាជ្ញាធរ​ព្រះវិហារ​ក្នុង​តំបន់​ព្រះវិហារ​ផងដែរ។

ជាទី​បញ្ចប់ លោកជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ សូម​ថ្លែងអំណរគុណ​ចំពោះ លោក​បណ្ឌិត Ishizawa Yoshiaki សាស្ត្រ​ចា​រ្យ​សាកលវិទ្យាល័យ Sophia និង​សហការី​របស់ខ្លួន ក្នុងការ​ចំណាយ​នូវ​កម្លាំងកាយ​ចិត្ត​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​វប្បធម៌៕

ព័ត៌មានផ្សេងៗ