អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 13 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 384536 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9062290 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ប្រជុំ​ត្រួត​ពិនិត្យ​ត្រៀម​បើក​សិក្ខា​សា​លា​ជាតិ​ស្តី​ពី “​យុវជន​និង​ការ​អភិវឌ្ឍ​វប្ប​ធម៌​៖ ការ​អភិរក្ស ទំនើប​កម្ម និង​ការ​បង្កើតថ្មី”

ថ្ងៃ សុក្រ ទី ២៩ ខែ សីហា ឆ្នាំ ២០១៤

   

កាលពី​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០១៤ វេលា​ម៉ោង​១០:៣០​នាទី​ព្រឹក​ទៅ នៅ​បន្ទប់​ព្រះវិហារ​នៃ​ទីស្តី​ការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​បើក​កិច្ចប្រជុំ​ត្រួត​ពិនិត្យ​ការងារ​ត្រៀម​បើក​សិក្ខា​សាលា​ជាតិ ក្រោម​អធិបតីភាព លោកជំទាវ ភឿង ស​កុ​ណា ប្រធាន​អង្គប្រជុំ​និង​ជា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។

អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​រួមមាន ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ក្រុមការងារ​រៀបចំ​ទិវា​វប្បធម៌​ជាតិ៣ មីនា លើក​ទី១៧ ឆ្នាំ២០១៥ សរុប​ចំនួន៣៨នាក់ និង​បាន​ប្រជុំពិភាក្សា​ត្រួតពិនិត្យ​ការងារ​ដែល​បាន​អនុវត្ត​កន្លងមក និង​ការងារ​មួយចំនួន​ដែល​កំពុង​អនុវត្ត ដើម្បី​ត្រៀម​បើក​សិក្ខាសាលា​ជាតិ​ស្តីពី “យុវជន​និង​ការអភិវឌ្ឍ​វប្បធម៌៖ ការអភិរក្ស ទំនើបកម្ម និង​ការបង្កើត​ថ្មីឲ្យ​ទទួលបាន​លទ្ធផល​ល្អ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០១៤ ខាងមុខ ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​ចាត់តាំង​អនុវត្ត​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី៥នៃ​រដ្ឋសភា លើ​វិស័យ​សិល្បៈ​វប្បធម៌ ដោយ​ប្រមូលផ្តុំ​សកម្មភាព​ប្រតិបត្តិ​ទៅលើ “ការបង្កើន​ការអប់រំ​យុវជន និង​កុមារ​ឲ្យ​ពួកគេ​ចូលរួម​ថែរក្សា ការពារ លើកតម្កើង​និង​អភិវឌ្ឍ​វប្បធម៌​ជាតិ សំដៅ​ចូលរួមចំណែក​ការកាត់បន្ថយ​វប្បធម៌​អវិជ្ជមាន​ពី​ខាងក្រៅ”៕

ព័ត៌មានផ្សេងៗ