សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 51 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 259342 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 266523 នាក់
ចំនួនអ្នកទស្សនា សរុប 9681667 នាក់
ថ្ងៃ សុក្រ ទី ២៩ ខែ សីហា ឆ្នាំ ២០១៤
នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ វេលាម៉ោង០៨:៣០នាទីនេះ នៅសាលអង្គរវត្តនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានបើកវគ្គសិក្ខាសាលាស្តីពី៖ “ការសិក្សាស្រាវជ្រាវនិងអភិរក្ស ដើម្បីរួមចំណែកក្នុងការដាក់បញ្ជូលរមណីយដ្ឋានសំបូរព្រៃគុក ជាបេតិកភណ្ឌពិភពលោក” ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រោមកិច្ចសហការរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងសាកលវិទ្យាល័យវ៉ាសេដា និងក្រោមការឧបត្ថម្ភគាំទ្រថវិកាពីសាកលវិទ្យាល័យវ៉ាសេដានិងសាកលវិទ្យាល័យន័រតុន ក្នុងគោលបំណងបញ្ជាក់បង្ហាញពីការវិវត្តនៃប្រវត្តិសាស្ត្រ វប្បធម៌ និងសាសនា ដែលជាមូលដ្ឋានគ្រឹះធ្វើឲ្យអណាចក្រខ្មែររីកចម្រើនដល់កំពូលនាសម័យអង្គរ។ ការសិក្សាស្រាវជ្រាវ និងការអភិរក្សដែលកំពុងដំណើរការនិងបន្តធ្វើ គឺដើម្បីលាតត្រដាងឲ្យដឹងពីអាថ៌កំបាំងថ្មីៗនៅក្នុងរមណីយដ្ឋានបេតិកភណ្ឌដ៏អស្ចារ្យមួយនេះ ហើយដែលត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីត្រៀមបម្រុងនៃបេតិកភណ្ឌពិភពលោក និងកំពុងស្នើសុំដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកនាពេលខាងមុខ៕
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>