អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 23 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 384544 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9062298 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

សន្និ​សីទ​​សារ​​ព័ត៌​មាន​ស្តី​អំ​ពី​ការ​ត្រៀម​​រៀប​ចំ​សិក្ខា​សា​លា​ ថ្នាក់​ជាតិ “​យុវ​ជន និង​ការ​អភិ​វឌ្ឍ​​វប្ប​ធម៌៖ ការ​​អភិ​រក្ស ទំនើប​កម្ម និង​ការ​បង្កើត​ថ្មី”

ថ្ងៃ សៅរ៍ ទី ៣០ ខែ សីហា ឆ្នាំ ២០១៤

                                 ​​

កាលពី​ថ្ងៃទី២១ ខែ​សីហា ឆ្នាំ​២០១៤ វេលា​ម៉ោង​១៥:០០​នាទី​រសៀល នៅ​សាល​សន្និ​សីទ​អង្គរ​វត្ត​នៃ​ទី​ស្តី​ការ​ក្រ​សួង​វប្ប​ធម៌​និង​វិចិត្រ​សិល្បៈ ​មាន​បើក​សន្និសីទ​សារ​ព័ត៌មាន​ស្តីអំពី​ការត្រៀម​រៀបចំ​សិក្ខាសាលា​ថ្នាក់ជាតិ “យុវជន និង​ការអភិវឌ្ឍ​វប្បធម៌៖ ការ​អភិរក្ស ទំនើប​កម្ម និង​ការ​បង្កើត​ថ្មី ក្រោម​អធិបតីភាព ឯកឧត្តម សំរាំង កំសាន្ត រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។

ចូលរួម​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​មានប្រសាសន៍ថា៖ សិក្ខាសាលា​ជាតិ ស្តីពី “យុវជន និង​ការអភិវឌ្ឍ​វប្បធម៌៖ ការអភិរក្ស ទំនើបកម្ម និង​ការបង្កើត​ថ្មីដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០១៤ ក្រោម​អធិបតីភាព លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​ចាត់តាំង​អនុវត្ត​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី៥នៃ​រដ្ឋសភា លើ​វិស័យ​សិល្បៈ​វប្បធម៌ ដោយ​ប្រមូលផ្តុំ​សកម្មភាព​ប្រតិបត្តិ​ទៅលើ “ការបង្កើន​ការអប់រំ​យុវជន និង​កុមារ​ឲ្យ​ពួកគេ​ចូលរួម​ថែរក្សា ការពារ លើក​តម្លើង​និង​អភិវឌ្ឍ​វប្បធម៌​ជាតិ សំដៅ​ចូលរួមចំណែក​ការកាត់បន្ថយ​វប្បធម៌​អវិជ្ជមាន​ពី​ខាងក្រៅ។

សិក្ខាសាលា​ថ្នាក់ជាតិ​នេះ គឺជា​វេទិការ​ផ្លាស់ប្តូ​រមតិ​ពិភាក្សា​រវាង​ថ្នាក់ដឹកនាំ​វប្បធម៌​គ្រប់​ថ្នាក់ និង​អ្នកធ្វើ​គោលនយោបាយ​វប្បធម៌ គណៈ​ទីប្រឹក្សា សិល្បករ​ចាស់ទុំ អង្គការ សមាគម ដែល​ធ្វើ​ការងារ​លើ​វិស័យ​វប្បធម៌ ពិសេស​គឺ​យុវជន​កម្ពុជា ស្តីពី​តួនាទី​ដ៏​សកម្ម​របស់​យុវជន​ក្នុងការ​រួមចំណែក​ថែរក្សា និង​អភិវឌ្ឍ​វិស័យ​វប្បធម៌​ជាតិ ឲ្យ​មាន​ភាព​ស្ថិតស្ថេរ គង់វង្ស និង​អភិវឌ្ឍ​រុងរឿង​នៅក្នុង​សម័យ​សាកលភាវូបនីយកម្ម​នេះ៕

ព័ត៌មានផ្សេងៗ