សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 40 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 384614 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់
ចំនួនអ្នកទស្សនា សរុប 9062368 នាក់
ថ្ងៃ សៅរ៍ ទី ៣០ ខែ សីហា ឆ្នាំ ២០១៤
កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ វេលាម៉ោង០៨:៣០នាទីព្រឹកទៅ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ មានបើកសិក្ខាសាលាជាតិស្តីពី “យុវជន និងការអភិវឌ្ឍវប្បធម៌៖ ការអភិរក្ស ទំនើបកម្ម និង ការបង្កើតថ្មី” ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
ចូលរួមក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា៖ អនុវត្តតាមចក្ខុវិស័យនៃគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌គឺ អភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងផ្តោតយកចំណុចមួយនៃយុទ្ធសាស្ត្រដែលបានចែងថា ជម្រុញឲ្យមានការផ្ទេរចំណេះ ជំនាញ ទេពកោសល្យ ប្រពៃណី ទៅយុវជនជំនាន់ក្រោយ។ ហេតុនេះ ក្រសួងក៏បានរៀបចំសិក្ខាសាលានេះឡើង ដោយផ្តោតទៅលើយុវជនជាកត្តាសំខាន់ ព្រោះក្រសួងយល់ឃើញថា យុវជនជាកម្លាំងសកម្ម ជាធនធានប្រកបដោយសក្តានុពល ជាទំពាំងស្នងឬស្សី និងជាកត្តាសកម្មចាំបាច់ដែលមិនអាចខ្វះបានក្នុងការកសាង និងអភិវឌ្ឍជាតិ និយាយរួមនិងដោយឡែកក្នុងវិស័យសិល្បៈវប្បធម៌ ដែលជាមូលបទសំខាន់ត្រូវបានលើកយកមកនិយាយ និងពិភាក្សាក្នុងអង្គសិក្ខាសាលាសម្រាប់រយៈពេលពីរថ្ងៃនេះ។
ទិសដៅរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គឺប្រែក្លាយកម្ពុជាជាមជ្ឈមណ្ឌលនៃការផ្សព្វផ្សាយវប្បធម៌ជាតិស្របតាមទិសស្លោក “កម្ពុជាព្រះរាជាណាចក្រនៃវប្បធម៌” ពោលគឺធ្វើយ៉ាងណាឲ្យមនុស្សគ្រប់រូបទាំងខ្មែរ និងបរទេស ទោះទៅដល់ទីណាក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវតែទទួលបានសេវាវប្បធម៌ ចំណេះដឹងវប្បធម៌ ពន្លឺវប្បធម៌ និងស្គាល់វប្បធម៌ចម្រុះពណ៌ដ៏សម្បូរបែបរបស់កម្ពុជា សំដៅពង្រឹងអត្តសញ្ញាណជាតិខ្មែរឲ្យកាន់តែរឹងមាំ និងស្ថិតស្ថេរជាអមតៈ។ ចូរចាំថា “វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន” ហើយជាតិថ្កើងថ្កានបាន គឺអាស្រ័យដោយការរួមចំណែកដ៏សកម្មលើគ្រប់ផ្នែកពីយុវជនយើងផងដែរ។
លោកជំទាវរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះអង្គសិក្ខាសាលាទាំងមូល និងសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សិស្ស និស្សិត សិល្បករ សិល្បការិនី តំណាងគ្រប់ក្រសួងស្ថាប័នជាតិ និងដៃគូឯកជនទាំងអស់ ដែលបានមកចូលរួមក្នុងអង្គសិក្ខាសាលានាពេលនេះ សូមប្រកបដោយពុទ្ធពរទាំងឡាយ ៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ និងសូមប្រកាសបើកអង្គសិក្ខាសាលាស្តីពី “យុវជន និងការអភិវឌ្ឍវប្បធម៌៖ ការអភិរក្ស ទំនើបកម្ម និង ការបង្កើតថ្មី” ចាប់ពីពេលនេះតទៅ៕
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>