អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 20 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 384549 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9062303 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ប្រជុំ​ពិភា​ក្សា​ស្តី​ពី ​ការ​សិក្សា​ស្រាវ​ជ្រាវ និង​អភិ​រក្ស​រមណីយ​ដ្ឋាន​សំបូរ​ព្រៃ​គុក ដើម្បី​ដាក់​បញ្ចូល​ជា​បេតិ​ក​ភណ្ឌ​ពិភព​លោក

ថ្ងៃ ច័ន្ទ ទី ០១ ខែ កញ្ញា ឆ្នាំ ២០១៤

   

កាលពី​​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៤ វេលា​ម៉ោង​១៥:០០​នាទី​​រសៀល​​ទៅ នៅ​បន្ទប់​ប្រជុំ​ព្រះវិហា​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី “ការសិក្សា​ស្រាវជ្រាវ និង​អភិរក្ស​រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក ដើម្បី​ដាក់បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក ក្រោម​អធិបតីភាព លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។

អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​រួមមាន ឯកឧត្តម​អគ្គនាយក....... លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន........................ នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ សរុប​ចំនួន.......នាក់ និង​បាន​ប្រជុំពិភាក្សា​លើ​ការសិក្សា​ស្រាវជ្រាវ និង​អភិរក្ស​រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក ដើម្បី​ដាក់បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក ជាមួយនឹង​តំណាង​អង្គការ​យ៉ូ​ណេ​ស្កូ​ប្រចាំ​កម្ពុជា ក្នុង​គោលបំណង​ដើម្បី​លាតត្រដាង​ឲ្យ​ដឹង​ពី​អាថ៌កំបាំងថ្មីៗនៅក្នុង​រមណីយដ្ឋាន​បេតិកភណ្ឌ​ដ៏​អស្ចារ្យ​មួយ​នេះ ដែល​បានដាក់​បញ្ចូល​ទៅក្នុង​បញ្ជី​ត្រៀម​បម្រុង​នៃ​បេតិកភណ្ឌ​ពិភពលោក និង​កំពុង​ស្នើសុំ​ដាក់បញ្ចូល​ក្នុង​ប​ញ្ចី​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក​នាពេលខាងមុខ៕

ព័ត៌មានផ្សេងៗ