សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 21 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 384379 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់
ចំនួនអ្នកទស្សនា សរុប 9062133 នាក់
ថ្ងៃ សៅរ៍ ទី ២០ ខែ កញ្ញា ឆ្នាំ ២០១៤
កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង០៨:៣០នាទីព្រឹកទៅ នៅសាលអង្គរវត្តនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានបើកពិធីផ្សព្វផ្សាយស្តីពី “ការបង្កើតព្រឹត្តិការណ៍វប្បធម៌យុវជនទូទាំងប្រទេស” ដើម្បីត្រៀមអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី១៧ ឆ្នាំ២០១៥ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
ចូលរួមក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ពីគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌គឺ អភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយផ្តោតទៅលើយុវជនជាកត្តាសំខាន់ ព្រោះក្រសួងយល់ឃើញថា យុវជនជាកម្លាំងសកម្ម ជាធនធានប្រកបដោយសក្តានុពល ជាទំពាំងស្នងឬស្សី និងជាកត្តាសកម្មចាំបាច់ដែលមិនអាចខ្វះបានក្នុងការកសាង និងអភិវឌ្ឍជាតិ ដែលជាមូលបទសំខាន់ត្រូវបានលើកយកមកពិភាក្សានិងផ្សព្វផ្សាយនាពេលនេះ។
លោកជំទាវរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះអង្គពិធីផ្សព្វផ្សាយទាំងមូល និងសូមជូនពរ លោក លោកស្រី លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សិស្ស និស្សិត ផលិតករ សិល្បករ សិល្បការិនី តំណាងគ្រឹះស្ថានអប់រំ វិទ្យាស្ថាន អង្គការ សមាគម ក្រុមសិល្បៈ និងដៃគូឯកជនទាំងអស់ ដែលបានមកចូលរួមក្នុងអង្គពិធីផ្សព្វផ្សាយនាពេលនេះ សូមប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងសូមប្រកាសប្រគល់តួនាទីជូន ឯកឧត្តម សំរាំងកំសាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បើកអង្គពិធីផ្សព្វផ្សាយស្តីពី “ការបង្កើតព្រឹត្តិការណ៍វប្បធម៌យុវជនទូទាំងប្រទេស” ដើម្បីត្រៀមអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី១៧ ឆ្នាំ២០១៥ ចាប់ពីពេលនេះតទៅ៕
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>