សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 43 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 384353 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់
ចំនួនអ្នកទស្សនា សរុប 9062107 នាក់
ថ្ងៃ ពុធ ទី ០១ ខែ តុលា ឆ្នាំ ២០១៤
កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង១០:៣០នាទីព្រឹកទៅ នៅទីស្តីការក្រសួង វប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បាន អនុញ្ញាតជូន លោក Louvet Romain អ្នកទទួលខុសត្រូវផ្នែកទំនាក់ទំនងអន្តរជាតិ និងលោកស្រី Cécile Peyronnet សេនានុពន្ធផ្នែកវប្បធម៌ និងជាប្រធានវិទ្យាស្ថានភាសាបារាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនិងកិច្ចសហប្រតិបត្តិការវប្បធម៌រវាងវិទ្យាស្ថានភាសាបារាំងប្រចាំនៅកម្ពុជានិងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
បន្ទាប់ពីការណែនាំខ្លួនលោកស្រី Cécile Peyronnet សេនានុពន្ធផ្នែកវប្បធម៌ និងជាប្រធានវិទ្យាស្ថានភាសាបារាំងថ្មីប្រចាំនៅកម្ពុជា ជូនលោកជំទាវរដ្ឋមន្ត្រី លោក Louvet Romain អ្នកទទួលខុសត្រូវផ្នែកទំនាក់ទំនងអន្តរជាតិ បានគូសបញ្ជាក់អំពីគោលបំណងរបស់ខ្លួនលើកិច្ចការចំនួន៣រួមមាន៖ ១-ការផ្តោតទៅលើកិច្ចសហប្រតិបត្តិការវប្បធម៌កន្លងមក និងការបន្តកិច្ចសហប្រតិបត្តិវប្បធម៌រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាមួយវិទ្យាស្ថានភាសាបារាំងប្រចាំនៅកម្ពុជា ក្នុងការរៀបចំតាំងពិព័រណ៍អំពីទីក្រុងនៅវិទ្យាស្ថានភាសាបារាំង ដែលនឹងត្រូវអញ្ជើញលោកជំទាវរដ្ឋមន្ត្រីចូលរួមផងដែរ ២-កិច្ចសហប្រតិបត្តិការផ្សេងៗទៀត លើការជម្រុញនិងលើកកម្ពស់ផ្នែកវប្បធម៌រវាងវប្បធម៌បារាំងនិងវប្បធម៌ខ្មែរ ៣-ការបន្តកិច្ចព្រមព្រៀងរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាមួយនឹងវិទ្យាស្ថានភាសាបារាំងប្រចាំនៅកម្ពុជាលើផ្នែកវប្បធម៌។
លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្តែងការស្វាគមន៍ ចំពោះគោលបំណងដ៏ល្អនេះ ជាការឆ្លើយតបលោក Louvet Romain អ្នកទទួលខុសត្រូវផ្នែកទំនាក់ទំនងអន្តរជាតិ លោកជំទាវរដ្ឋមន្ត្រីឯកភាពក្នុងការចូលរួមតាំងពិព័រណ៍អំពីទីក្រុងនៅវិទ្យាស្ថានភាសាបារាំង ដោយសុំបញ្ជាក់បន្ថែមឲ្យបានច្បាស់លាស់អំពីពេលវេលា និងកម្មវិធី ពិសេសបានគូសបញ្ជាក់ផងដែរ អំពីកិច្ចសហប្រតិបត្តិការវប្បធម៌កន្លងមកទាក់ទងទៅនឹងវិស័យវប្បធម៌រវាងប្រទេសទាំងពីរ។ ចំពោះការបន្តកិច្ចព្រមព្រៀងរវាងក្រសួងជាមួយនិងវិទ្យាស្ថានលើផ្នែកវប្បធម៌ លោកជំទាវស្នើសុំឲ្យពិនិត្យបន្ថែមឡើងវិញទៀតលើគោលនយោបាយជាតិស្តីពី “វិស័យវប្បធម៌” ថ្មីរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលគណៈរដ្ឋមន្ត្រីក្នុងកិច្ចប្រជុំពេញអង្គបានអនុម័តយល់ព្រម៕
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>