អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 18 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 384376 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9062130 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

បើក​ពិ​ធី​ផ្សព្វ​ផ្សាយ​គោល​ន​យោ​បាយ​ជាតិ​ស្តី​ពី “វិ​ស័យ​វប្ប​ធម៌”

ថ្ងៃ ព្រហស្បតិ៍ ទី ០២ ខែ តុលា ឆ្នាំ ២០១៤

   

កាល​ពី​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៤ វេលា​ម៉ោង​០៨:៣០​នាទី​​ព្រឹក​​ទៅ នៅ​​សាល​​អង្គរ​វត្ត​នៃ​ទីស្តី​ការ​ក្រ​សួង​​វប្ប​ធម៌​​និង​​វិចិត្រសិល្បៈ មាន​បើក​ពិធី​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ​ស្តីពី “វិស័យ​វប្បធម៌ ក្រោម​អធិបតីភាព លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។

ឆ្លៀ់​ត​ក្នុងឱកាស​នោះ លោកជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ថ្លែងអំណរគុណ​និង​កោតសរសើរ​ចំពោះ​ការគិតគូរ​វែងឆ្ងាយ និង​គំនិត​ផ្តួចផ្តើម​របស់​ថ្នាក់ដឹកនាំ​ក្រសួង ដែល​កាលនោះ​ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ហ៊ឹម ឆែម និង​ក្រុមការងារ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ អង្គការ​យូណេស្កូ ជាពិសេស​អង្គការ​យូណេស្កូ​ភ្នំពេញ ដែលមាន​លោកជំទាវ Anne Lemaistre ជា​តំណាង​នៅទីនេះ ដែល​បានធ្វើការ​សហការគ្នា​យ៉ាង​ជិតស្និទ្ធ​ក្នុងការ​រៀបចំតាក់តែង​សេចក្តីព្រាង​ឯកសារ គោលនយោបាយ​ជាតិ​ស្តីពី “វិស័យ​វប្បធម៌។ មិនតែប៉ុណ្ណោះ ការតាក់តែង​រៀបចំសេចក្តី​ព្រាង​នេះ សម្រេចបាន​ដោយសារ​មានការ​ចូលរួម​ជ្រោមជ្រែង​ពិភាក្សា​ផ្តោះ​ប្តូរ​យោបល់​យ៉ាងសកម្ម​កន្លងមក រហូត​ទទួលបាន​ការឯកភាព​ពី​គណៈរដ្ឋមន្ត្រី​ក្នុងសម័យ​ប្រជុំ​ពេញអង្គ​នា​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ ដូចដែល ឯកឧត្តម ថៃ​នរៈ​សត្យា លើកឡើង​អំពី​ដំណើរការ​នៃ​ការរៀបចំ​យ៉ាង​ក្បោះក្បាយ និង​ចំណាប់អារម្មណ៍​របស់ លោកជំទាវ Anne Lemaistre ដែល​បានកត់សម្គាល់​មុននេះ ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់ ហើយ​លោកជំទាវ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​សកម្មភាព​ទាំងនេះ។

លោកជំទាវ​រដ្ឋមន្ត្រី​បានបញ្ជាក់​បន្ថែមទៀតថា គោលនយោបាយ​ជាតិ​ស្តីពី “វិស័យ​វប្បធម៌គឺជា​មូលដ្ឋានគ្រឹះ​និង​ជា​ត្រីវិស័យ​ក្នុង​ការនាំ​ឆ្ពោះ​ដល់​ការផ្សារភ្ជាប់​វិស័យ​វប្បធម៌ ទៅនឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ការពង្រឹង​អត្តសញ្ញាណ​ជាតិ ការលើកស្ទួយ​សីលធម៌ និង​កិត្យានុភាព​ជាតិ ការរក្សា​ការពារ​ចំណេះដឹង​ប្រពៃណី និង​ការលើកស្ទួយ​ភាពផ្សេងៗគ្នា​នៃ​វប្បធម៌។ ក្នុងន័យនេះ គោលនយោបាយ​ជាតិ​បានចែង​យ៉ាងច្បាស់​អំពី​ចក្ខុវិស័យ​របស់ខ្លួន​គឺ “អភិរក្ស និង​អភិវឌ្ឍ​វប្បធម៌​ជាតិ ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ដែល​ផ្តើមចេញពី​ការយល់ឃើញ​នូវ​បញ្ហា​ប្រឈម និង​គុណប្រយោជន៍​របស់​វិស័យ​វប្បធម៌ បើទោះបីជា​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​ខិតខំ​ធ្វើការ​សម្រេចបាន​នូវ​គោលដៅសំខាន់ៗក្នុងការ​អភិរក្ស ជាពិសេស​បេតិកភណ្ឌ​វប្បធម៌​រូបី និង​អរូបី ដោយមាន​ការជួយ​គាំទ្រ​និង​សហការ​ពី​សហគមន៍​អន្តរជាតិ និង​អង្គការក្រៅរដ្ឋាភិបាល​យ៉ាងណាក៏ដោយ មាន​ផ្នែក​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​ការអភិរក្ស ថែរក្សា​ការពារ ក្នុងនោះ​បូករួម​ទាំង​ការបង្កើត​ស្នាដៃ​សិល្បៈ ផលិតផល​វប្បធម៌ថ្មីៗ និង​ការសម្តែង​សិល្បៈ​ផងដែរ តែងតែ​ប្រឈម​នឹង​ឥទ្ធិពល​ពី​ខាងក្រៅ ហើយ​ដែល​កំពុង​ជម្រុញ​ឲ្យ​ផ្នត់គំនិត ទំនៀមទម្លាប់​ប្តូរ​ទៅតាម​នោះដែរ។

លោកជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​រំលឹក​នូវ​សុភាសិត​ខ្មែរ​មួយ​ឃ្លា ដែល​យើងទាំងអស់គ្នា​ស្គាល់​ជាទូទៅ​គឺ “វប្បធម៌​រលត់​ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ​ជាតិ​ថ្កើងថ្កាន។ វប្បធម៌​នឹង​រលត់​ឬ​កាន់តែ​ពណ្ណរាយ​ទៅបាន គឺ​អាស្រ័យ​ដោយ​ការរួមចំណែក​យ៉ាងសកម្ម​ពី​គ្រប់​មជ្ឈដ្ឋាន និង​ជាពិសេស​ការចូលរួម​យ៉ាង​ផុលផុស​ពី​យុវជន​ផងដែរ។ ជាទី​បញ្ចប់ លោកជំទាវ​រដ្ឋមន្ត្រី សូម​ថ្លែងអំណរគុណ​ជាថ្មី​ម្តងទៀត ចំពោះ​ឯក​ត្ត​ម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស​ជាតិ អន្តរជាតិ តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អង្គភាព​ក្រោម​ឱវាទ​មន្ទីរ​រាជធានី-ខេត្ត អង្គការ សមាគម ដៃគូ​អភិវឌ្ឍ​និង​ដៃគូ​វិស័យ​ឯកជន​ទាំងអស់ ដែល​បានមក​ចូលរួម​ក្នុង​ពិធី​ផ្សព្វផ្សាយ​នាពេលនេះ សូម​ប្រកបដោយ​ពុទ្ធពរ៤ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លាងឃ្លាត​ឡើយ៕

ព័ត៌មានផ្សេងៗ