សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 46 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 384358 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់
ចំនួនអ្នកទស្សនា សរុប 9062112 នាក់
ថ្ងៃ សៅរ៍ ទី ២០ ខែ កញ្ញា ឆ្នាំ ២០១៤
កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង១០:០០នាទីព្រឹកទៅ នៅបន្ទប់ព្រះវិហារនៃទីស្តីការក្រសួង វប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតជូនគណៈប្រតិភូចិន និងតំណាងសមាគមប្រជាជនចិនជាមួយបរទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារត្រៀមរៀបចំពិធីសម្តែងសិល្បៈ ការតាំងពិព័រណ៌វប្បធម៌អរូបិយ និងការតាំងពិព័រណ៌រូបភាពទីក្រុងប៉េកាំង ដែលគ្រោងនឹងធ្វើនៅខែវិច្ឆិការ ឆ្នាំ២០១៤ ខាងមុខ។
លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្តែងការស្វាគមន៍ ចំពោះគោលបំណងដ៏ល្អនេះ ជាការឆ្លើយតបនឹងគណៈប្រតិភូចិន លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីកន្លងមក ទាក់ទងទៅនឹងវិស័យសិល្បៈវប្បធម៌ ក្នុងនោះផ្តោតសំខាន់ទៅលើទំនៀមទំលាប់ប្រពៃណី ដែលជនជាតិទាំងពីរកម្ពុជា-ចិនមានប្រហាក់ប្រហែលគ្នា អាចនិយាយបានថា ជនជាតិទាំងពីរជាជនជាតិមានទំនាក់ទំនងវប្បធម៌ អរិយធម៌ ទាំងពីយូរលុងណាស់មកហើយ ពិសេសការត្រៀមរៀបចំពិធីផ្លាស់ប្តូរវប្បធម៌អាស៊ាន-បេកាំង ដែលគ្រោងនឹងរៀបចំនៅសាលសន្និសីទចតុម្មុខរាជធានីភ្នំពេញសម្រាប់ការសម្តែងសិល្បៈ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈសម្រាប់ការតាំងពិព័រណ៌វប្បធម៌អរូបីយ ការតាំងពីព័រណ៌រូបភាពទីក្រុងប៉េកាំង និងការចងសម្ព័ន្ធមិត្តភាពរវាងខណ្ឌ Xi Cheng ជាមួយខណ្ឌនៃរាជធានីភ្នំពេញ។
ជាទីបញ្ចប់ លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមថ្លែងអំណរគុណចំពោះគណៈប្រតិភូចិនក្នុងការរៀបចំគម្រោងខាងលើ ពិសេសការបន្តនូវកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរ៕
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>