សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 11 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 237606 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់
ចំនួនអ្នកទស្សនា សរុប 9063652 នាក់
ថ្ងៃ អាទិត្យ ទី ០៣ ខែ មិនា ឆ្នាំ ២០១៣
នៅសាលសន្និសីទចតុម្មុខ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៣ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំទិវាវប្បធម៌ជាតិ ៣ មីនា លើកទី១៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាព្រឹត្តិការណ៍វប្បធម៌ដ៏សំខាន់មួយរបស់ជាតិយើង ក្នុងបុព្វហេតុលើកតម្កើងវប្បធម៌ជាតិឲ្យកាន់តែខ្ពស់ត្រដែតចម្រើនរុងរឿងជានិច្ចនិរន្តតទៅអនាគត។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលបានសម្រេច កំណត់យកថ្ងៃទី៣ មីនា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្វទិវាវប្បធម៌ជាតិនេះឡើងនៅទូទាំងប្រទេសក្នុងគោលបំណងបំផុសមនសិការជាតិរបស់ប្រជាជាតិខ្មែរពីគ្រប់មជ្ឈដ្ឋាន ទាំងនៅក្នុង និងក្រៅប្រទេសឲ្យរួមគ្នាជាធ្លុងមួយ ដើម្បីជួយថែរក្សា ការពារលើកតម្កើងកេរ្តិ៍ដំណែលវប្បធម៌ជាតិឲ្យបានគង់វង្សនិងបន្តអភិរក្ស អភិវឌ្ឍវប្បធម៌ឲ្យកាន់តែរីកចម្រើនប្រកបដោយកិត្យានុភាព និងសេចក្តីថ្លៃថ្នូរ។ ជាក់ស្តែង ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី១៥ ឆ្នាំ២០១៣ នេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «អ្វីៗទាំងអស់ដើម្បីវឌ្ឍនភាពវប្បធម៌ជាតិ» ដោយប្រមូលផ្តុំសកម្មភាពជាសំខាន់ទៅលើវប្បធម៌អរូបី ក្នុងគោលបំណងប្រែក្លាយ ទិវាវប្បធម៌ជាតិ ៣ មីនា ឆ្នាំនេះ ឲ្យទៅជាចលនាដ៏សកម្មមួយក្នុងការបណ្តុះស្មារតីមហាជនពិសេស យុវជនដែលជាអ្នកបន្តវេនឲ្យយល់ដឹងពីតម្លៃវប្បធម៌ឲ្យចូលរួមថែរក្សា ការពារ និងអភិវឌ្ឍវប្បធម៌ជាតិកាន់តែសកម្មថែមទៀត ក្នុងទិសដៅឈានឆ្ពោះទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់យើងគឺ «កម្ពុជា៖ ព្រះរាជាណាចក្រនៃវប្បធម៌» ពោល គឺការធានាឲ្យបាននូវវឌ្ឍភាពប្រកបដោយចិរភាពនៃវប្បធម៌របស់ជាតិយើង ដើម្បីរួមចំណែកឲ្យបានកាន់តែខ្លាំងក្លាដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។
ជាមួយនេះ ក្នុងបុព្វហេតុលើស្ទួយវឌ្ឍនភាពនៃវប្បធម៌ជាតិឲ្យកាន់តែមានភាពរឹងមាំប្រកបដោយចិរភាព ស្របតាមស្មារតី ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី១៥ ឆ្នាំ២០១៣នេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ស្នើថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ម្ចាស់ផលិតកម្ម អ្នកនិពន្ធ អ្នកដឹកនាំរឿង សិល្បករ សិល្បការិនីទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់អនុវត្តតាមគោលដៅជាយុទ្ធសាស្រ្ត និងផែនការសកម្មភាពក្នុងការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌អរូបីរបស់យើង ដូចខាងក្រោមនេះ៖
ទី១. ត្រូវយកចិត្តទុកដាក់អភិវឌ្ឍធនធានមនុស្សលើវិស័យវប្បធម៌ និងអភិវឌ្ឍសិល្បៈគ្រប់ទម្រង់ដោយឈរលើមូលដ្ឋានអភិរក្សមានគ្រឹះនៃវប្បធម៌ខ្មែរបុរាណដែលជាអត្តសញ្ញាណពណ៌សម្បុរ ក្បួនខ្នាតនិងជាព្រលឹងនៃវប្បធម៌ជាតិយើង។ ជារួមយើងត្រូវដឹងថា ការបង្កើតស្នាដៃសិល្បៈដោយខ្វះនូវក្បួនខ្នាតគឺជាការបង្ខូចនូវតម្លៃ និងព្រលឹងនៃសិល្បៈវប្បធម៌ជាតិ។ ដូច្នេះចាំបាច់ណាស់ផលិតផលសិល្បៈត្រូវតែផ្សារភ្ជាប់ទៅនឹងក្បួនខ្នាត និងតម្លៃនៃវប្បធម៌ជាតិដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណកម្មនៃជាតិសាសន៍ខ្មែរពិតៗ។ ទន្ទឹមនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបន្តផ្តល់ការអប់រំ និងការផ្សព្វផ្សាយអំពីគោលនយោបាយជាតិលើវិស័យវប្បធម៌ ដោយចាំបាច់ត្រូវតែធ្វើឡើងឲ្យបានទូលំទូលាយ ទាំងនៅក្នុងមជ្ឈដ្ឋាននៃម្ចាស់ផលិតកម្ម ទាំងអ្នកនិពន្ធ អ្នកដឹកនាំរឿង អ្នកបង្កើតស្នាដៃសិល្បៈមហាជន និងក្នុងចំណោមសិល្បករ សិល្បការិនីទាំងអស់របស់យើង។ ក្នុងនោះយើងទាំងអស់គ្នាត្រូវមានស្មារតីចងចាំថា យើងធ្វើសិល្បៈមិនមែនដើម្បីភាពស៊ីវិល័យ ភាពឆើតឆាយ និងភាពអំនួតផ្ទាល់ខ្លួននោះទេ ប៉ុន្តែយើងធ្វើសិល្បៈដើម្បីបង្ហាញពីតម្លៃប្រពៃណី វប្បធម៌ ភាពថ្លៃថ្នូរ និងមោទភាពជាតិទាំងមូល។
ទី២. ត្រូវបង្កើតស្នាដៃថ្មី តាមរយៈការបញ្ចូលវិធីវិទ្យាសាស្រ្តបច្ចេកទេសទៅក្នុងមធ្យោបាយផលិត និងការសម្តែងដោយឈរលើគ្រឹះវប្បធម៌បុរាណស្របតាមទស្សនាទាន «បុរាណមិនយឺត ទំនើបមិនបរទេស» ក្នុងគោលដៅប្រើប្រាស់ស្នាដៃទាំងនេះសម្រាប់បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិលើកម្ពស់ជីវភាពរបស់របស់សិល្បករ។ ការបង្កើតស្នាដៃថ្មី គឺជាការចាំបាច់មួយ ពីព្រោះយើងត្រូវដឹងថា ភាពសាំគឺជាសត្រូវស្លាប់របស់ទស្សនិកជន។
ទី៣. ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវយកចិត្តទុកដាក់បើកវគ្គអប់រំនិងវិក្រឹតការដើម្បីបង្កើនសមត្ថភាពយល់ដឹងដល់អ្នកនិពន្ធ ព្រមទាំងសិល្បកររបស់យើងទៅលើទិដ្ឋភាពថ្មីៗ វិទ្យាសាស្រ្តបច្ចេកទេសថ្មី ខ្លឹមសារថ្មី ដើម្បីទប់ស្កាត់ការហូរចូលនៃវប្បធម៌អវិជ្ជមានពីខាងក្រៅ បញ្ចៀសឲ្យបាននូវភាពលួចចម្លងស្នាដៃពីអ្នកដទៃដែលជាបទល្មើសសកម្មសិទ្ធិបញ្ញា និងជាកត្តានាំឲ្យវិស័យសិល្បៈយើងមិនអាចរីកចម្រើនបានផងដែរ។ ប្រាកដណាស់អ្នកបង្កើតស្នាដៃថ្មីតែងបានរៀនសូត្រពីអ្នកដទៃតែគេពុំគួរចម្លងស្នាដៃអ្នកដទៃដោយល្ងិតល្ងង់ ឬ ដកស្រង់របស់គេទាំងស្រុងនោះទេ។ ក្នុងន័យនេះ យើងសង្ឃឹមថា អ្នកនិពន្ធ អ្នកដឹកនាំរឿង សិល្បករ សិល្បការិនីរបស់យើងនឹងដកស្រង់យកតែមេរៀនល្អៗរបស់អ្នកដទៃមកពិចារណា ហើយចម្រាញ់យកធ្វើជាចំណេះដឹងផ្ទាល់ខ្លួនដើម្បីបង្កើតស្នាដៃថ្មីៗ។
ទី៤. បង្កើតកម្មវិធីផ្លាស់ប្តូរជំនាញឯកទេស ការសិក្សាស្រាវជ្រាវបង្កើនកិច្ចសហប្រតិបត្តិការទាំងក្នុងថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ ដើម្បីស្វែងរកវិធានការលើកកម្ពស់ដល់ការអភិវឌ្ឍវិស័យសិល្បៈឲ្យប្រកបដោយភាពអប់រំ ដែលសង្គមជាតិទាំងមូលទទួលយកបាន និងនៅក្នុងវិធានមួយធានាបានដល់កិច្ចការពារ និងថែរក្សាបេតិកភណ្ឌវប្បធម៌អរូបីរបស់ជាតិឲ្យបន្តមានអត្ថិភាពជានិច្ចនិរន្តទៅអនាគត។
ទី៥. ត្រូវយកចិត្តទុកដាក់បង្កើតកម្មវិធីផ្ទេរចំណេះដឹង ចំណេះធ្វើពីមរតកមនុស្សរស់ទៅឲ្យយុវជនជំនាន់ក្រោយ ដើម្បីបន្តវេនថែរក្សាការពារបេតិកភណ្ឌវប្បធម៌ឲ្យបានគង់វង្សតទៅអនាគត។ ក្នុងនោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់វរសិល្បករ វរអ្ននិពន្ធជាដើមទៅធ្វើបទឧទ្ទេសអំពីតម្លៃវប្បធម៌ជាតិនៅតាមបណ្តាគ្រឹះស្ថានសិក្សាទាំងកម្រិតវិទ្យាល័យ និងសកលវិទ្យាល័យ។
ទី៦. បន្តរៀបចំបើកមហោស្រពសិល្បៈមហាជនឲ្យបានទៀងទាត់តាមថ្នាក់នីមួយៗ ទាំងថ្នាក់មូលដ្ឋាន ខេត្ត ថ្នាក់ភូមិភាគ និងថ្នាក់ជាតិ ដើម្បីផ្តល់ឱកាសឲ្យសិល្បករបានផ្លាស់ប្តូរបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមក ទាំងការបង្កើតស្នាដៃថ្មី ទាំងការសម្តែងដែលជាសមាសធាតុមួយដ៏សំខាន់ក្នុងការលើកកម្ពស់វឌ្ឍនភាពវប្បធម៌ជាតិឲ្យបានប្រកបដោយចិរភាព។ ធ្វើដូច្នេះបានយើងពិតជាអាចប្រែក្លាយក្រុមសិល្បៈមហាជនយើងឲ្យរួមចំណែកស្ថាបនា ការពារថែរក្សា និងផ្សព្វផ្សាយពីតម្លៃនៃវប្បធម៌ជាតិរបស់យើងជាមួយនឹងគុណប្រយោជន៍ដល់ការអប់រំសីលធម៌សង្គមបម្រើសេចក្តីរីករាយប្រកបដោយភាពថ្ងៃថ្នូរ ការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចតាមរយៈការយកសិល្បៈចិញ្ចឹមសិល្បៈ។
ទី៧. បន្តយកចិត្តទុកដាក់លើកកម្ពស់ដល់ការសិក្សាស្រាវជ្រាវ និងចងក្រងរក្សាទុកឲ្យបានគង់វង្សនូវសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីគ្រប់ប្រភេទ។ ក្នុងនោះត្រូវជំរុញឲ្យមានការចុះបញ្ជីសារពើភណ្ឌ និងធ្វើបច្ចុប្បន្នភាពជាប់ជាប្រចាំដើម្បីឲ្យដឹងថា តើបេតិកភណ្ឌវប្បធម៌អរូបីប៉ុន្មានដែលបានកើតឡើង និងប៉ុន្មានទៀតដែលបានធ្លាក់ចុះ។ ការរកឃើញលទ្ធផលទាំងនេះទើបយើងអាចរៀបចំផែនការទប់ស្កាត់ថែរក្សាការពារ និងលើកស្ទួយឲ្យមានការរីកចម្រើនប្រកបដោយប្រសិទ្ធភាព។
ទី៨. ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបន្តយកចិត្តទុកដាក់រៀបចំចងក្រងនូវបទដ្ឋានគតិយុត្តពាក់ព័ន្ធទាំងឡាយដែលទាក់ទងដល់ការគ្រប់គ្រងសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិដូចជាអនុក្រឹត្យស្តីពីការគ្រប់គ្រងសិល្បៈទស្សនីយភាព អនុក្រឹត្យស្តីពីការគ្រប់គ្រងសិល្បៈសិប្បកម្ម និងសិល្បៈសូនរូបជាដើម ដើម្បីធានាបានដល់ការលើកកម្ពស់ការអភិវឌ្ឍ ប្រកបដោយចិរភាពនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិយើង។
ជាមួយនេះរាជរដ្ឋាភិបាលនឹងបន្តអនុវត្តវិធានការជាក់ស្តែងនានាចំពោះម្ចាស់ផលិតកម្មអ្នកនិពន្ធ អ្នកដឹកនាំរឿង ក្រុមសិល្បៈមហាជន និងសិល្បករ សិល្បការិនី ពិធីករ ពិធីការិនីយើងទាំងអស់ឲ្យប្រកាន់ខ្ចាប់នូវសេចក្តីថ្លៃថ្នូរសីលធម៌ស្អាតស្អំ និងបន្តលើកទឹកចិត្តឲ្យអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ មានគំនិតច្នៃប្រឌិតថ្មី និងមានស្មារតីទទួលខុសត្រូវខ្ពស់ស័ក្តិសមជាអ្នកបន្តវេននៃសម្បត្តិវប្បធម៌ដ៏សម្បូណ៌បែបរបស់ជាតិយើង។
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>