សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 38 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 384349 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់
ចំនួនអ្នកទស្សនា សរុប 9062103 នាក់
ថ្ងៃ អង្គារ ទី ០៧ ខែ តុលា ឆ្នាំ ២០១៤
កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ វេលាម៉ោង០៨:៣០នាទីព្រឹកទៅ នៅបន្ទប់ប្រជុំអប្សារានៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានបើកកិច្ចប្រជុំត្រួតពិនិត្យពង្រឹងវត្តមានមន្ត្រីរាជការនាយកដ្ឋានរដ្ឋបាលទូទៅ ក្រោមអធិបតីភាព លោក មួង ច័ន្ទវាសនា ប្រធានអង្គប្រជុំនិងជាប្រធាននាយកដ្ឋានរដ្ឋបាលទូទៅនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះរួមមាន លោក លោកស្រី អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ មន្ត្រីរាជការសរុបចំនួន៤៥នាក់ បានប្រជុំពិភាក្សាលើការត្រួតពិនិត្យពង្រឹងវត្តមាន និងការបញ្ជាក់សកម្មភាពការងារមន្ត្រីរាជការតាមរយៈតារាងបែងចែកដែលមានភ្ជាប់ជូនក្នុងសេចក្តីជូនដំណឹងលេខ ៨៧ ស.ជ.ណ. ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៤ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងគោលបំណងចូលរួមយ៉ាងសកម្ម ក្នុងការកែទម្រង់ស៊ីជម្រៅនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភាឲ្យមានប្រសិទ្ធភាពខ្ពស់លើគោលការណ៍៣ចំណុចរួមមាន៖ ១-ត្រួតពិនិត្យនិងពង្រឹងវត្តមានមន្ត្រីក្នុងអង្គភាពរបស់ខ្លួនឲ្យបានហ្មត់ចត់ ២-ប្រធានអង្គភាពទាំងអស់ចំណុះក្រសួង ត្រូវទទួលខុសត្រូវដោយផ្ទាល់ចំពោះមន្ត្រីក្រោមឱវាទរបស់ខ្លួន ដែលមិនបានមកធ្វើការទៀងទាត់ ឬអវត្តមានគ្មានមូលហេតុត្រូវរាយការមកក្រសួង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ៣-ប្រធានអង្គភាព ឬមន្ត្រីណាម្នាក់ដែលបើកប្រាក់បៀវត្សមន្ត្រីដែលមិនមកធ្វើការត្រូវទទួលខុសត្រូវដោយផ្ទាល់ចំពោះមុខច្បាប់។ ក្នុងករណីអង្គភាពប្រឆាំងអំពើពុករលួយរកឃើញកំហុសណាមួយដូចបានជម្រាបជូនខាងលើ មន្ត្រីពាក់ព័ន្ធត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនបុគ្គលិកនោះផ្ទាល់។
ចុងបញ្ចប់លោកប្រធានអង្គប្រជុំ បានប្រគល់សិទ្ធិជូនសមាជិកអង្គប្រជុំទាំងអស់ធ្វើការសម្រេចចិត្ត លើការចុះហត្ថលេខាដោយផ្ទាល់លើតារាងបញ្ជាក់សកម្មភាពការងារមន្ត្រីរាជការ និងការផ្តល់ឱកាសក្នុងការបញ្ចេញមតិយោបល់ជាលក្ខណៈវាទិការសាធារណៈ ចំពោះការអនុវត្តតាមសេចក្តីជូនដំណឹងខាងលើប្រកបដោយតម្លាភាព៕
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>