អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 26 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 384409 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9062163 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ពិធី ប្រគល់-ទទួលសៀវ​ភៅ​ស្បែក​ធំ និង អនុសញ្ញា​ស្តី​ពី​ការ​ការ​ពារ​បេតិ​ក​ភណ្ឌ​វប្ប​ធម៌​អរូបី

ថ្ងៃ ពុធ ទី ០៨ ខែ តុលា ឆ្នាំ ២០១៤

   

កាលពី​ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤ វេលា​ម៉ោង​១៥:០០​នាទី​​រសៀល​ទៅ នៅ​បន្ទប់​ព្រះវិហារ​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​បើក​ពិធី “ប្រគល់-ទទួល​សៀវភៅ​ស្បែក​ធំ និង អនុសញ្ញា​ស្តីពី​ការការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី ក្រោម​អធិបតីភាព លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។

ក្នុង​ក្របខណ្ឌ​នៃ​គម្រោង​ដែលមាន​ចំណងជើង​ថា៖ “ស្បែក​ធំ គឺជា​ការបោះ​ពុ​ម្ភ​ផ្សាយ​ឡើង​ក្រោម​កិច្ចសហប្រតិបត្តិការ​រ​បស់​អង្គការ​យូណេស្កូ និង​មូលនិធិ​ជប៉ុន ដែលជា​ការសិក្សា​ស្រាវជ្រាវ​ក្រោម​កិច្ចសហការ​រវាង​អង្គការ​យូណេស្កូ និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។

ឆ្លៀ់​ត​ក្នុងឱកាស​នោះ លោកជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ថ្លែងអំណរគុណ​ចំពោះ​មន្ត្រី​ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ពិសេស​ឯកឧត្តម លោកជំទាវ​តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា និង​មូលនិធិ​ជប៉ុន ក្នុងការ​ចងក្រង​បោះពុម្ព​សៀវភៅ “ស្បែក​ធំ និង​សៀវភៅ​អនុសញ្ញា​ស្តីពី “ការការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី នេះ​ឡើង ក្នុង​គោលបំណង​អភិរក្ស​និង​ថែរក្សា​ការពារ​នូវ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី ដែល​កន្លងមក “ល្ខោន​ស្រមោល​ស្បែក​ធំ បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​កាលពី​ថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០០៥ និង​សូម​ថ្លែងអំណរគុណ​ជាថ្មី​ម្តងទៀត​ចំពោះ ឯក​ត្ត​ម លោកជំទាវ លោក លោកស្រី តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា តំណាង​មូលនិធិ​ជប៉ុន មន្ត្រីរាជការ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ទាំងអស់ សូម​សម្រេចបាន​គ្រប់​ភារកិច្ច​ការងារ និង​សម​ប្រកបដោយ​ពុទ្ធពរ៤ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លាងឃ្លាត​ឡើយ៕

ព័ត៌មានផ្សេងៗ