សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 20 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 384378 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់
ចំនួនអ្នកទស្សនា សរុប 9062132 នាក់
ថ្ងៃ ព្រហស្បតិ៍ ទី ០៩ ខែ តុលា ឆ្នាំ ២០១៤
កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៤ វេលាម៉ោង១៥:០០នាទីព្រឹក នៅទីស្តីការក្រសួង វប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បាន អនុញ្ញាតជូន លោកឯកអគ្គរដ្ឋទូត General Shantha Kottegoda និងលេខាទូតប្រទេសស្រីលង្កា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនិងកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរ។
លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្តែងការស្វាគមន៍ ចំពោះគោលបំណងដ៏ល្អនេះ ជាការឆ្លើយតបលោកឯកអគ្គរដ្ឋទូតប្រទេសស្រីលង្កា លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការវប្បធម៌កន្លងមក ដែលប្រទេសទាំងពីរជាប្រទេសធ្លាប់មានទំនាក់ទំនងវប្បធម៌អរិយធម៌ជាមួយគ្នាជាយូលង់ណាស់មកហើយ ពិសេសទាក់ទិនទៅនឹងវិស័យសាសនា “ពុទ្ធសាសនា” ដែលមានប្រវត្តិនិងប្រភពនៅស្រីលង្កា។
ឯកឧត្តមអគ្គរដ្ឋទូតគូសបញ្ចាក់ផងដែរថា ក្រៅពីវិស័យវប្បធម៌ នៅមានវិស័យទេសចរណ៍ វិស័យពាណិជ្ជកម្ម និងវិស័យសាសនា ដែលឯកឧត្តមសម្លឹងឃើញវិស័យទេសចរណ៍វប្បធម៌មានសក្តានុពលខ្លាំងក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអាចជម្រុញក្នុងកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរឲ្យបានទូលំទូលាយ ដោយឡែករដ្ឋមន្ត្រីក្រសួងវប្បធម៌ប្រទេសស្រីលង្កា មានបំណងអញ្ញើញលោកជំទាវរដ្ឋមន្ត្រី និងសហការីធ្វើទស្សនកិច្ចនៅប្រទេសស្រីលង្កា ដើម្បីដោះដូរបទពិសោធន៍គ្នាទៅវិញទៅមកលើកិច្ចការវប្បធម៌រវាងប្រទេសទាំងពីរ។
លោកជំទាវរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គរដ្ឋទូត លើការយកចិត្តទុកដាក់ចំពោះវិស័យទេសចរណ៍វប្បធម៌នៅកម្ពុជា និងការផ្តល់អាហារូបករណ៍ផ្នែកវប្បធម៌សម្រាប់និស្សិតកម្ពុជាទៅកាន់ប្រទេសស្រីលង្កា ចំពោះដំណើរទស្សនកិច្ចវិញ លោកជំទាវរដ្ឋមន្ត្រីឯកភាព និងសូមអនុញ្ញាតឆ្តៀតឱកាសសមរម្យណាមួយដើម្បីអញ្ជើញទៅចូលរួម៕
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>